2022/11/29 at 1:17 AM
Banner Top
មិនដឹងមានវិបត្តិអ្វី បុរសម្នាក់លោត​សម្លាប់​ខ្លួនពីលើ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ កម្ពស់​ប្រមាណ​៦​ម៉ែត្រ ទាំងព្រឹកព្រលឹម តែសំណាងល្អមិនស្លាប់

ការ​ធ្វើ​អត្តឃា.ត​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ ២០២១

នៅ​ចំណុចកណ្តាល​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កែង​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

បុរស​ដែល​មាន​វិ​បត្ត​រូប​នោះ​គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ ដែល​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ជា​មនុស្ស​អានា​ថា និង​ញៀន​ថ្នាំ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ បុរស​ម្នាក់​នោះ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ឡើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ពេល​ដល់​កណ្តាល​ស្ពាន​ក៏​បាន​លោត​ស​ម្លា​.​ប់​ខ្លួន​ទៅ​ក្រោម​ក្នុង​កម្ពស់​ប្រមាណ​៦​ម៉ែត្រ​បាន​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​តែ​ម្តង៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388