2022/12/01 at 1:39 PM
Banner Top
ទំនងដូចជាពាក្យគេថា! លោក ខេមរៈ សិរីមន្ត ត្រៀមចេញពីហង្សមាសឆាប់ៗនេះ ដើម្បីចូលទៅផលិតកម្មល្បីឈ្មោះមួយនៅចុងឆ្នាំ

រាជធានីភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀង ក្នុងព្រះរាជាណាចក្រកម្ពុជា ​ ខេមរ​:​ សិរីម​ន្ត ត្រូវបានប្រភពព័ត៍មានស្និទទម្លាយថា​លោក​អាច​នឹង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ ហើយនឹងហក់​ចូល​ផលិតកម្ម Galaxy​ របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា នាពេលឆាប់ៗ​ខាងមុខនេះ​។​

ចំពោះព័ត៍មាននេះ ក៏មានហ្វេនៗអ្នកគាំទ្រ មានមន្ទិលសង្ស័យយូរផងដែរថា កំពូលតារាចម្រៀងរូបនេះ អាចនឹងផ្លាស់ប្តូរទ្រនំថ្មី ចូលផលិតកម្ម Galaxy ព្រោះ លោកមានទំនាក់ទំនងជាមួយល្អជាមួយតារាក្នុងផលិតកម្មនោះ ជាពិសេសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។ តែយ៉ាងណា លោក ខេមរៈ សិរីមន្ត ក៏ធ្លាប់បដិសេធចំពោះព័ត៍មានចចាមអារ៉ាមនេះ ជាបន្តបន្ទាប់។

ខេមរៈ សិរីមន្ត

ក្នុងនោះ បើតាមប្រភពច្បាស់ការបានឱ្យដឹងថា លោកខេមរៈ សិរីមន្ត បានសម្រេចចិត្តច្បាស់ហើយ ក្នុងការចេញពីទ្រនំចាស់ ពោលគឺផលិតកម្មហង្សមាស​ហើយនឹងចូលទៅទ្រនំថ្មី ផលិតកម្ម Galaxy ដែលក្នុងនោះ កំពូលតារាចម្រៀងនេះ ទំនងជាហក់ចូលផលិតកម្ម Galaxy នេះ នៅដើមឆ្នាំ២០២២ ខាងមុខនេះ។

ខេមរៈ សិរីមន្ត

ទាក់ទិន​នឹង​ព័ត៍មាននេះដែរ ​ ​លោក ខេ​មរ​: សិរីមន្ត មិនទាន់ចេញមុខប្រតិកម្មបកស្រាយ ឆ្លើយតបយ៉ាងណានោះឡើយ។ ទន្ទឹមនេះ អ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំចំពោះចម្លើយពីកំពូលតារាចម្រៀងនេះ ដោយផ្ទាល់៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
Banner Content

Related Article

0 Comments

Leave a Comment