2022/12/01 at 12:53 PM
Banner Top
អានហើយរំជួលចិត្ត! ទោះជាលែងជាអ្វីនឹងគ្នាមែន តែលោក ដួង ឆាយ​ ស្រាប់តែធ្វើរឿងមួយនេះ ក្រោយអតីតភរិយាជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ជារថយន្តស៊េរីទំនើបមួយគ្រឿង Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL បានបើកលឿនជ្រុលហួសទៅបុកមួយទំហឹងចំព្រួញពុះចែកទ្រូងផ្លូវបណ្តាលបាក់អស់មួយកង់ បាក់បង្គោលភ្លើងមួយដើម ចំណែកឯរថយន្តខូចខាតមួយកំណត់មុខយ៉ាងដំណំ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃ ១៣​ ខែតុលា ឆ្នាំ២០២១​។

ព័ត៌មានបឋមយោងតាមស្លាកលេខយានយន្ត ត្រូវបានគេដឹងថា អ្នកបើកបរគឺជា អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់បញ្ជាក់មូលហេតុពិតប្រាកដនៅឡើយទេ ខណៈម្ចាស់រថយន្តបានបាត់ខ្លួន ក្រោយពីកើតហេតុភ្លាមៗ ប៉ុន្តែតាមព័ត៌មានអ្នកបើកបរក្នុងរថយន្តមិនមានគ្រោះថ្នាក់អ្វីឡើយ ។

យ៉ាងណាមិញបើក្រឡេកមកមើលទំព័រហ្វេសប៊ុកផេក លោក ឌួង ឆាយ ឯណេះវិញ ក៏បានបង្ហោះសារមួយទាំងយប់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង ។

ថ្វីដ្បិតលោកមិនបានបញ្ចេញឈ្មោះចំៗថា អ្នកនាង ដេត ម៉ាលីណា ប៉ុន្តែលោកបានប្រើពាក្យម្ដាយកូនយើង ដែលសំដៅលើអតីតភរិយារបស់ខ្លួន ។ លោកឌួង ឆាយ បានបង្ហោះសារបន់ស្រន់មួយថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អាណិតកូនៗយើង”។

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីអ្នកនាង ដេត ម៉ាលីណា ឡើយ សួមរង់ចាំព័ត៌មានលម្អិតជាបន្តបន្ទាប់ទៀត ៕

ប្រភព៖ Sabay

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388