2022/12/07 at 2:55 PM
Banner Top
ម្ចាស់បទ “Are you ok​?” តន់ ច័ន្ទ​សី​ម៉ា ចេញ​មុខទទួលកំហុសសុំទោសជាសាធារណៈទៅកាន់មហាជន ក្រោយផ្ទុះ​ការ​រិះគន់​យ៉ាងចាស់ដៃ

កម្សាន្ត៖ បទ «Are you ok​?​» មាន​ឈុត​សម្តែង ដោយ​តារា​ៗ​សម្តែង និង​តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា ស្លៀក​ឈុត​សិស្សសាលា ហើយ​កាន់​កាំភ្លើង ដែល​ចំណុច​នេះ​ហើយ ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ ពិសេស​ពី​អ្នកលេង​លើ​បណ្ដាញ​សង្គម ដោយ​ចោទប្រកាន់​ថា ប្រាសចាក​ក្រមសីលធម៌ ។

ក្រោយ​ពី​មាន​មតិ​រិះគន់ ភ្លាមៗ អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​បញ្ជា​ទៅ​លោក យឹ​ម តា​ស្រង់ ដែល​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម ឲ្យ​លប់​ចោល​ជា​បន្ទាន់ វី​ដេ​អូ​ឈុត​ខ្លី នៃ​បទ are you ok ចេញពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក និង TikTok តែ​ម្តង ដោយ​តម្រូវ​ឲ្យ​កែសម្រួល​ថត​សម្តែងឡើង​សារ​ជា​ថ្មី ផងដែរ ។

សូម​ជម្រាប​ផង​ដែរ​ថា “Are you ok ?​” ជា​ពាក្យ​អ្នកលេង Tik Tok ម្នាក់​បាន​និយាយ​លេង ហើយ​ត្រូវ​បាន​អ្នកភ្លេង​ម្នាក់​យក​ទៅ​ធ្វើ​វី​ដេ​អូ​ប​ញ្ជូ​ល​គ្នា បង្ហោះ​នៅ​លើ Tik Tok ហើយ​ទទួល​បាន​គាំទ្រ​ពី​មហាជន​ជុំវិញ​ពិភពលោក ហើយ​ថ្មី​ៗ​នេះ ផលិតកម្ម Galaxy Navatra ទិញ​សិទ្ធិ​ពាក្យ​នោះ យក​ទៅ​ផលិត​ជា​បទ​ចម្រៀង​ឲ្យ​មាន​លក្ខណៈ​ស្ដង់ដារ ក្នុង​តម្លៃ ១២.០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​ម្ចាស់​ពាក្យ (​ឈ្មោះ ម៉ៅ វុ​ធ​) មិន​នឹក​ស្មានថា មានឱកាស​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំនួន​ច្រើន​បែប​នេះ​ឡើយ ហើយ​លោក​យក​លុយ​នោះ ទៅ​ធ្វើ​ផ្ទះ និង​ជួយ​ម្តាយ​ឪពុក​ខ្លះ ហើយ​សល់​មួយ​ចំនួន​ទៀត ទុក​ធ្វើ​ដើម​រកស៊ី ។

គិត​មក​ដល់​ពេល​នេះ បទ ”Are you ok ?​” ត្រូវ​បាន​អ្នក​និយម​លេង Tik Tok បាន​យក Cover រាំ​លេង​ចែករំលែក​ពាសពេញ​ពិភពលោក រាប់​លាន​ដង ដោយ​មិន​នឹក​ស្មានថា វី​ដេ​អូ​បទ​ចម្រៀង​របស់​ប្រទេស​កម្ពុជា ទទួល​បាន​គាំទ្រ​ភ្លូកទឹកភ្លូកដី​បែប​នេះនោះ​ឡើយ ៕

Banner Content

Related Article

0 Comments

Leave a Comment