2022/12/07 at 1:00 PM
Banner Top
អបអរសាទរ! ក្រុមហ៊ុនអង់គ្លេស បានពិសោធន៍ថ្នាំព្យាបាលជំងឺកូវីដ-១៩ បានជោគជ័យ

ក្រុមហ៊ុន AstraZeneca បាននិយាយថា ថ្នាំឈ្មោះ AZD7442 អាចកាត់បន្ថយការវិវត្តន៍របស់ជំងឺទៅរកភាពធ្ងន់ធ្ងរ ឬការស្លា.ប់បាន ៥០ភាគរយ សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាដំបូងមិនលើសពី ៧ថ្ងៃ។

ការព្យាបាលរបស់ AstraZeneca តាមរយៈការចាក់ គឺជាថ្នាំដំបូងដែលក្រុមហ៊ុននេះប្តេជ្ញាសម្រេចឲ្យបាននូវថ្នាំការពារ និងថ្នាំព្យាបាលសម្រាប់ជំងឺកូវីដ ១៩បន្ទាប់ពីមានការពិសោធន៍ជាច្រើនដង។ ថ្នាំ AZD7442 ត្រូវបានបង្កើតឡើងដើម្បីការពារអ្នកដែលមិនមានប្រព័ន្ធស៊ាំខ្លាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងវ៉ាក់សាំង។

លោក Hugh Montgomery ប្រធានស៊ើបអង្កេតលើការពិសោធន៍បានថ្លែងក្នុងសេចក្តីប្រកាសថា “លទ្ធផលវិជ្ជមាននេះបង្ហាញថាការចាក់ថ្នាំ AZD7442 អាចដើរតួយ៉ាងសំខាន់ក្នុងការជួយប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ”។

ក្រុមហ៊ុនដ៏ល្បីមួយនេះ ដែលវ៉ាក់សាំងរបស់ខ្លួនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក បានស្នើសុំនិយតករអាមេរិកកាលពីសប្តាហ៍មុន ដើម្បីផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់នូវថ្នាំ AZD7442 សម្រាប់បង្ការ។

សូមរម្លឹកថា វីរុសកូវីដ ១៩ បានផ្ទុះឡើងដំបូងកាលពីចុងឆ្នាំ ២០១៩ ចេញពីទីក្រុងវ៉ូហានប្រទេសចិន និងបានរាតត្បាតយ៉ាងលឿនជុំវិញពិភពលោក។ រហូតមកដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១០នេះ វីរុសមរណៈនេះបានចម្លងទៅកាន់មនុស្សជាង ២១៩លាននាក់ និងផ្តា.ច់ជីវិតមនុស្សជាង ៤,៥៥លាននាក់ទូទាំងពិភពលោក៕

យោងតាមប្រភព៖ Reuters

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

រំភើបជំនួស! ស្ថានភាព​ជំងឺកូវីដ លោកយាយ​ណយ សំណាង បានធូរស្រាលច្រើន ក្រោយការយកចិត្តទុកដាក់ពីគ្រូពេទ្យ
កាន់តែក្ដៅហើយ! ក្រោយអតីតភរិយាឡាយបកស្រាយយប់មិញរួចមក ស្រាប់តែ លោក ដួង ឆាយ បង្ហាញភស្តុតាងនេះ ព្រមទាំងនិយាយចំៗថា…
ឈប់យល់ច្រលំទៀតទៅ! ពុំទាន់មានការអនុញ្ញាតឱ្យរៀបចំពិធីមង្គលការឡើងវិញនោះទេ នេះបើតាមការបញ្ជាក់ពី សម្ដេចតេជោ ហ៊ុន សែន
សង្ស័យចាញ់ល្បែង! បុរសម្នាក់ជំពាក់ប្រាក់គេ ៣ម៉ឺនដុលារ តែគ្មានប្រាក់សង បែកគំនិត ចេញសែកស្អុយ ពេលនេះត្រូវដេកគុក
អានហើយរំជួលចិត្ត! កូនស្រីរបស់ជនរងគ្រោះ ដែលត្រូវឪពុករបស់ខ្លួនសម្លាប់រួចបោះចូលទឹកទន្លេ បានសរសេររៀបរាប់យ៉ាងដូចច្នេះថា…
telegram : 066 74 3388