2022/12/07 at 5:21 PM
Banner Top
ខ្លាចហើយចិត្តប្រុស! ផឹកស៊ីស្រវឹងជោក មកដល់ផ្ទះកាប់ប្រពន្ធពីរដាវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ យកទៅសង្គ្រោះបន្ទាន់ទាំងកណ្ដាលយប់

ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ មានឈ្មោះ ប្រែង ប៊ុន​ណា​រី អាយុ ៤២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គា​ស់ដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ រងរបួស​ធ្ងន់ធ្ងរ​។ ចំណែក​ជនសង្ស័យ មានឈ្មោះ ម៉ៅ ភា​រុន អាយុ ៣៧​ឆ្នាំ មុខរបរ កសិករ។

​ហេតុការណ៍​នេះ កើតឡើង នៅ​យប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អង្គា​សដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

អ្នកភូមិ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ ជា​ប្ដី បាន​ចេញពី​វង់​ផឹកស៊ី ដោយ​អាការ​ស្រវឹង​ជោក និង​បាន​ត្រឡប់មក​ដល់ផ្ទះ រករឿង​ប្រពន្ធ បង្ក​ឈ្លោះប្រកែក ទាស់​ពាក្យសម្ដី​គ្នា​។ ក្រោយមក ស្រាប់តែ​ឃើញ​ប្តី បាន​ទាញយក​ដាវ កាប់​ប្រពន្ធ ត្រូវ​ចំនួន ២​ដាវ ត្រូវចំ​គុម្ពត្រចៀក​ស្តាំ ១​ដាវ និង​ចំ​កដៃ​ខាងឆ្វេង ១​ដាវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។

ក្រោយពី​កាប់​ប្រពន្ធ​ឲ្យ​រងរបួស​ហើយ ប្ដី​បានរ​ត់ទៅ​ខាងក្រោយ​ផ្ទះ ដោយ​ផ្លោះ​របង ហើយ​លោត​ចូលក្នុង​ទឹក នៅ​ស្ពាន​ព្រែក​តា​សួស ខណៈដែល​ទឹក កំពុង​ហូរ​ខ្លាំង បណ្តាល​ឲ្យ​ជន​កំណាច​នេះ បាត់​ខ្លួន ទៅតាម​ទឹក​ហូរ​តែម្តង​ លុះព្រឹក​ឡើង ទើប​អ្នកភូមិ ប្រទះឃើញ​សព​រប​ស់ជន​កំណាច ជា​ប្ដី អណ្តែត​ទឹក​នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​១០ ខែតុលា នៅ​ចំណុច​ក្បែរ​ស្ពាន​ព្រែក​តា​សួស ភូមិ​អង្គា​សដី ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ នៅ​ជិត​កន្លែង​បុរស​នោះ លោត​ចូលក្នុង​ទឹក​៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388