2022/12/07 at 2:11 PM
Banner Top
ជាប់ទោសទាំងក្មេងវ័យ! យុវវ័ជនម្នាក់ជាប់ចោទ ពីបទរួមភេទជាមួយក្មេងស្រីជាអនីតិជន ទោះជាពួកគេទាំងពីរព្រមព្រៀងគ្នាក៏ដោយ

លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយការរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន បានឲ្យដឹងថា ជនសង្ស័យ​ ឈ្មោះ ធឿន រ៉ាម៉ាញ ភេទប្រុស អាយុ ២៣ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ អូរនាង ស្នាក់នៅបន្ទប់ជួល ក្នុង​ភូមិអូរប្ញស្សី សង្កាត់ផ្សារណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់​ផ្សារកណ្តាល ឃាត់ខ្លួន នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបទរួមភេទជាមួយ​ក្មេងស្រីអាយុក្រោម ១៥ឆ្នាំ។ ការចាប់ខ្លួនយុវជននេះ បន្ទាប់ពីមានបណ្តឹងពីម្តាយក្មេងស្រី។​

លោកនាយរងការិយាល័យ បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រី ដែលជាសង្សាររបស់ខ្លួន​ពិតមែន ក្រោយពីមានទំនាក់ទំនងជាមួយគ្នារយៈពេល ១សប្តាហ៍​កន្លង​មក នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ នោះគឺនាងជាសង្សារ បានណាត់យុវជននោះ ឲ្យទៅយកនាង មកលេងក្នុងបន្ទប់​ខ្លួនជួល ហើយបានរួមភេទជាមួយនាង បានសម្រេច ១ដង។ បន្ទាប់មក យុវជននោះ បានដឹកនាង ទៅផ្ទះវិញ។​ លុះល្ងាច​ថ្ងៃដដែល យុវជន​នោះ ត្រូវបាននគរបាល មកឃាត់ខ្លួនតែម្តង។

​លោកវរសេនីយ៍ទោ ស៊ុន សារឿន បានឲ្យដឹងទៀតថា ផ្អែកតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់​ជនសង្ស័យឈ្មោះ ធឿន រ៉ាម៉ាញ នគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី​។

សូមរម្លឹកថា អំពើរួមភេទជាមួយអនីតិជន បានកំណត់នៅក្នុងមាត្រា ៤២ នៃច្បាប់ ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបានបញ្ញត្តិថា ជនណា បានប្រព្រឹត្តអំពើរួមភេទ ជាមួយអនីតិជន ដែលមានអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ។

ការកំណត់ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះអំពើនេះ គឺក្នុងគោលបំណងហាមឃាត់យ៉ាងដាច់ខាត មិនឱ្យមានការរួមភេទ​ជាមួយអនីតិជនអាយុក្រោម ១៥ (ដប់ប្រាំ) ឆ្នាំទ្បើយ ទោះបីជាមានការព្រមព្រៀង ឬមានការស័្មគ្រចិត្តពីអនីតិជនក៏ដោយ។ ការហាមឃាត់នេះ គឺច្បាប់បានគិតគូរអំពីកត្តាជីវ​សាស្រ្ត វេជ្ជសាស្រ្ត ដែលធ្វើឱ្យប៉ះពាល់ដល់សរីរាង្គ និងសុខភាពរបស់​អនីតិជន ព្រមទាំងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ​។

​អំពើរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ គឺជាបទល្មើសពិសេស និងជាបទឧក្រិដ្ឋ ដែលត្រូវបានបញ្ញត្តិផ្ដន្ទាទោសយ៉ាង​ធ្ងន់ធ្ងរ ទៅជនល្មើសដែលប្រព្រឹត្តអំពើនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គមគ្រួសារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោល​បំណង ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុខភាពរបស់កុមារ ព្រមទាំងរក្សាបាននូវប្រពៃណីទំនៀមទំលាប់ផងដែរ៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

មិនដែលដឹងសោះ! មិនត្រឹមតែជាតួរសម្ដែង ថមមី ក៏មានមុខតំណែងធំមួយ ក្នុងជួររាជការផងដែរ
អុញនោះ! ឃើញហ៊ឺហា ប្រើរបស់ប្រេនៗអួតគេពេញ Tik Tok ពេលនេះបុរសរូបនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ព្រោះប្រព្រឹត្តបទល្មើសទាំងនេះ
បែកធ្លាយ តាមពិត មេក្លោង ដែលចូលប្លន់ចាប់ជំរិត កក្រើកភ្នំពេញព្រឹកមិញ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សឡើយ
អស្ចារ្យ អស្ចារ្យ​! ប្រុសស្រីណាកើតឆ្នាំ ជូត ខាល រោង មមី ច កុរ ហោរាទាយថា​មានសំណាងល្អបំផុតក្នុងពីរថ្ងៃទៀត
ស្លៀកពាក់បែបណាក៏ឃើញស្អាត! តារាចម្រៀងស្រគត់ស្រគុំ សុគន្ធ និសា ធ្វើខ្លួនសាមញ្ៗ ស្អាតចាប់មិនឈ្នះ
telegram : 066 74 3388