2022/12/07 at 5:16 PM
Banner Top
ធ្លាប់តែហាយសូ ឡូយឆាយ តែងខ្លួនស្អាតៗ តែឥឡូវតារា២ដួងនេះ ធ្លាក់ខ្លួនប្រែប្រួល ៣៦០ ដឺក្រេ ជីវិតដុនដាបហៅលែងលឺ

រាជធានីភ្នំពេញ៖ ពិតណាស់ ជីវិតមនុស្សយើងមិនទៀង​ ហើយក៏មើលមិនឃើញថា មានអ្វីដែលនឹងកើតឡើងនាពេលអនាគតនោះដែរ ក្នុងនោះ​ មានតារាពីរដួង ដែលធ្លាប់តែមានជីវិតហ៊ឺហារ ហាយសូ ស៊ីវីល័យ និងស្គាល់តែភាពសប្បាយរីករាយ និង ពន្លឺភ្លើងពណ៍ ពោលគឺ តារាស៊ិចស៊ី សេង សូណា និង តារាកំប្លែង រ៉េន សុធារី ហៅនាងឃ្មឹប។

តារាស៊ិចស៊ី សេង សូណា គឺជាអតីតតារាសម្តែងមួយរូបធ្លាប់តែមានជីវិតស្រស់បំព្រង តែពេលនេះ រូបនាងបែរជាធ្លាក់មានជំងឺច្រើនមុខរួមរឹត ហើយថែមទាំងឆ្លងកូវីដ១៩ បូកផ្សំជាមួយជីវភាពក៏ខ្វះមុខខ្វះក្រោយ ដល់ថ្នាក់រូបនាង ហ៊ានទម្លាយ ហើយដង្ហើយហៅសុំជំនួយនៅលើបណ្តាញសង្គមថែមទៀត។

សេង​ សូណា

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់នាង បានឱ្យដឹងថា ចាប់តាំងពីនាងថត​រឿង​ចុង​ក្រោយ ដោយ​ការ​សិច​ស៊ីជ្រុល និង​មានការ​ណែនាំ​កែខ្លួន​មក​ នាង​អត់​មាន​ខាង​ណា​ហៅ​ថត​ទៀតទេ​។ សូ​ម្បី​ស្ព៉ត ថត​ខារ៉ាអូខេ ឬ​រឿង​ផ្សេង​ៗ គឺ​ដាច់​ឈឹង​២​ឆ្នាំ​ គ្មាន​ចំណូលអ្វី​ក្រៅពី​ចំណាយ​។ ក្នុងនោះ តារាស្រីរូបនេះ បាន​សារភាព​ថា នាងមិន​មានផ្ទះ​សម្បែង​ក្នុង​ក្រុងភ្នំពេញ​ទេ ពោល​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​រហូត​មក​។ នាងបានបដិសេធចំពោះការចោទថា នាង ​លង់ខ្លួន​ចាញ់បោក​ប្រុស​ឈ្មោល ឬ​លេងល្បែង​មិន​មាន​ឡើយ​។ 

សេង​ សូណា

ហើយពេលនេះ តារាស៊ិចស៊ី សេង សូណា សុំអំពាវនាវសប្បុរសធម៍ជួយនាងយកតែបុណ្យ ដោយជួយសង់ឱ្យនាង នូវ​ផ្ទះ​ប្រក់ស​ង្ក័​សី តូច​មួយ​៣​ឬ​៤​ម៉ែត្រ បួន​ជ្រុង នៅ​ជ្រក​កុំ​ដើរ​ជួល​គេ​។

សេង​ សូណា

ចំណែកឯ តារាស្រីមួយរូបទៀត គឺជាអតីតតារាកំប្លែងក្នុងក្រុមជាមួយ នាយកុយ គឺ អ្នកនាង រ៉េន សុធារី ហៅនាងឃ្មឹប ដែលបច្ចុប្បន្ននេះ អតីតតារាកំប្លែងរូបនេះ តាមព័ត៍មានថ្មីៗនេះ នាងប្រកបចិញ្ចឹមជីវិតជាសន្តិសុខ ហើយកន្លងមក ក៏មានបញ្ហា គេមិនបើកលុយឱ្យផងដែរ ក្រោមហេតុផលថា នាង និងស្វាមីជាសន្តិសុខដូចគ្នា ធ្វើការមិនបានល្អ។

សេង​ សូណា

សូមរំលឹកផងដែរថា នាងឃ្មឹប ធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយក៏ធ្លាប់ជាប់គុក និងចុងក្រោយនេះ រូបនាងក៏បានកែប្រែខ្លួនកសាងជីវិតសារជាថ្មី ដោយមកប្រកបរបរជាសន្តិសុខយាមកាម ជាមួយស្វាមីវ័យក្មេងរបស់នាង យាមនៅផ្សារសេប៉េសេ ដើម្បីចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ៕

សេង​ សូណា
សេង​ សូណា
សេង​ សូណា
នាង ឃ្មឹប
នាង ឃ្មឹប
នាង ឃ្មឹប និងស្វាមី
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ទីបំផុត ឯកឧត្ដម ម៉ៅ ធនិន បានទៅដល់ខេត្តកំពតហើយ ក្រោមការសាទរយ៉ាងស្និតស្នាល ប្រកបដោយស្នាមញញឹម
លេងមែនទែនហើយ! ស្ងាត់ៗធ្លាយដំណឹងថា អន្ទិត កក្កដា សុភ័ណ្ឌ និងសាន់តា ជិតដឹកដៃគ្នាចូលរោងការឆាប់ៗនេះហើយ
ព្រាប សុវត្ថិ ឧបត្ថម្ភថវិកា ដល់ភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ៤លានរៀល ក្រោយជាពីជំងឺកូវីដ មកជួបជំងឺរលាកសួតធ្ងន់ធ្ងរវិញ
នេះបានហៅថាប្ដីល្អ! ដើម្បីភរិយា ស្វាម៉ីអ្នកនាង ខ្ញុង ប្រកាសលក់ឡាន ដែលជាទ្រព្យចុងក្រោយ សម្រាប់យកលុយមករកស៊ី និងជួយដោះបំណុលប្រពន្ធ
ឃើញហើយរំជួលចិត្ត! កើតចេញពីអ្នកមានជីវិតក្រក្សត់ដូចគ្នាមែន តែតារាកំប្លែងទាំងនេះបែរមានជីវភាពខុសគ្នាដូចមេឃ និងដី នៅពេលនេះ
telegram : 066 74 3388