2022/11/30 at 4:53 AM
Banner Top
អបអរសាទរ! ប្រាក់ខែគោលកម្មករ នៅឆ្នាំ២០២២គឺ១៩៤ដុល្លារ ក្រោយសម្តេចតេជោថែម ២ដុល្លារបន្ថែមទៀត

រាជធានីភ្នំពេញ ៖ ទីបំផុតសម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនបន្ថែម ចំនួន២ ដុល្លារសហរដ្ឋអាមេរិកលើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ការអនុវត្តឆ្នាំ២០២២ ដែលធ្វើឲ្យប្រាក់ឈ្នួលបានសម្រេច ចំនួន១៩៤ ដុល្លារក្នុងមួយខែ ។ នេះបើតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយ ពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួល បានប្រាក់បៀវត្សយ៉ា ងតិចចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាមេរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារ អាម៉េរិក ក្នុងមួយខែ៕

Banner Content

Related Article

0 Comments

Leave a Comment