2022/11/30 at 2:43 PM
Banner Top
ហួសចិត្ត! ខឹង​ប្តឹ​រឿង​ចាក់​វ៉ាក់​សាំង​ហើយ​ផឹកស្រា ហាមមិនស្ដាប់ស្រ្តីជាប្រពន្ធរត់ទៅចងកសម្លាប់ខ្លួនបានសម្រេច

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ណឹ​ម វ​ណ្ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់​ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​គឺ​រក​មិនឃើញ​កូ​វី​ដ​១៩​ទេ ទើប​សមត្ថកិច្ច​បង្កើត​គណៈកម្មការ ធ្វើ​កោសល្យវិច័យ​តាម​ជំនាញ ដើម្បី​កំណត់​ពី​ការ​បាត់បង់​អាយុជីវិត​ស្ត្រីជន​រង​គ្រោះ​ដែល​បាន​ច​.​ង​.​ក​នឹង​ដើមកា​ស្យា ជាប់មាត់​ស្រះ ហើយ​ចង​ដោយ​ខ្សែ​កាបូបស្ពាយ​ពណ៌​ខ្មៅ​ប្រវែង​៦០​ស​សង់ទីម៉ែត្រ ក្រោម​ជើង​ស​.​ព​ជាប់​គល់​ដើមកា​ស្យា និង​មាន​ស្បែកជើង​១​គូរ ពណ៌​លឿង​ទៀត​ផង ។ ហើយ​ជន​រង​គ្រោះ​ពាក់អាវ​យឺត​ដៃ​វែង ពណ៌​សលាយ​ខ្មៅ ស្លៀកខោ​ខាវ​ប៊ូ​យ​ជើងវែង​ប្រផេះ ផ្នែក​ដងខ្លួន​ពុំ​មាន​ស្លាក​អ្វី​ពាក់ព័ន្ធ​នឹង​អំពើ ទារុណ​.​កម្ម ឬ​ឃាត​.​កម្ម​នោះ​ទេ ។

សេចក្តី​រាយ​កា​រ៍​បន្ត​ថា បុរស​ប្តី​ឈ្មោះ ញឿ​ង ផល្លិត អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រហាត់ ទឹក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​៨​យប់ រូបគេ​នឹង​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​រឿង​ខ្លួន (​ប្តី​) ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ បាន​ចំនួន​២​ថ្ងៃ​ហើយ នៅ​តែ​ផឹកស្រា ខណៈ​ពេល​ប្រពន្ធ​ប្រាប់​ថា បើ​ផឹកស្រា​មិនបាច់​ហូប​បាយ​ទេ និយាយ​តែ​ប៉ុណ្ណោះ​ប្រពន្ធ​ក្រ​វែង​ចាន​បាយ​ចោល​អស់ ដោយ​ឃើញ​ដូច្នោះ​ខ្លួន​ក៏​ថា បើ​ចឹ​ង​ខ្ញុំ​មិន​នៅ​ជាមួយ​នាង​ឯង​ទេ ហើយ​ខ្លួន​ក៏​ដើរ​ចេញ​មក​ក្រៅ​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​បាន​ប្រហែល​កន្លះ​ម៉ោង ខ្លួន​ក៏​ដើរ​ចូល​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ប្រពន្ធ​បម្រុង​បញ្ចប់ជីវិត​ខ្លួនឯង តែ​ត្រូវ​ជួយ​ទាន់ ពេល​នោះ​ប្រពន្ធ​ក៏​នៅ​ស្ងៀម​ដែរ ។ លុះដល់​ម៉ោង​ប្រមាណ​១១ ពាក់កណ្តាល​យប់ ខ្លួន​បាន​ចេញ​ទៅ​បត់ជើង​ខាងក្រៅ ក៏​ស្រាប់តែ​ចូល​មក​ក្នុងផ្ទះ​វិញ​បាត់​ប្រពន្ធ ភ្លាម​ៗ​នោះ​ខ្លួន​ក៏​បាន​ដើរ​រក​មើល​តែ​រក​មិនឃើញ រហូត​ដល់​ម៉ោង​១​រំលង​អធ្រាត្រ​ទើប​រក​ឃើញ​ប្រពន្ធ​នៅ​ម្ខាង​ផ្លូវ​ក្នុង ខាង​មុខ​កន្លែងធ្វើការ ដោយ​នាង​បាន​ច​.​ង​.​ក​នឹង​ដើមកា​ស្យា ខ្លួន​ក៏​បាន​ម្នីម្នា​ស្ទុះ​ទៅ​ស្រាយចំណង​ដាក់​ប្រពន្ធ​ចុះ រួច​ធ្វើ​ចលនា​ចង្វាក់បេះដូង តែ​នាង​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ហើយ ។

តាម​ការ​បំភ្លឺ​របស់​បងថ្លៃ​ឈ្មោះ ជាង សា​ខី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ពោធិ​ពីរ​ដើម ឃុំ​រហាត់ ទឹក ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​យប់ នាង ណឹ​ម វ​ណ្ណា (​ជន​រង​គ្រោះ​) បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ឃើញ​ខ្មោច​ចូល​ប្តី​នាង​ថា លៀន​ភ្នែក និង​អណ្ដាត​លៀន​ចេញ​មួយ​ហាត់ តែ​នាង​ថា បាន​យក​ព្រះ​ដាក់​លើ​ខ្លួន ហើយ​ក៏​សំងំ​ស្ងៀម​វិញ​ទៅ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក រូប​គាត់ (​ជាង សា​ខឹ​) ក៏​បិទ​ទូរស័ព្ទ​ទៅ លុះ​រហូត​ដល់​ម៉ោង​ប្រហែល​យប់ ទើប​ប្តី​របស់​ប្អូនស្រី បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ប្រពន្ធ​គេច​.​ង​.​ក​ស្លា​.​ប់​បាត់​ហើយ លុះ​ព្រឹក​ឡើង​គាត់​បាន​ទៅ​មើល ក៏​ឃើញ​ប្អូនថ្លៃ​ពិតជា​បញ្ចប់ជីវិត​នៅ​នឹង​ដើមកា​ស្យា​មែន៕

ប្រភព៖ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

តស៊ូណាស់! តារាកូរ៉េ ៤រូប ទម្លាយប្រាប់ថា ធ្លាប់ធ្លាក់ការប្រកួតដល់ទៅ ៥០ដង ទម្រាំអាចល្បីល្បាញដល់សព្វថ្ងៃ
សុគន្ធកញ្ញា និងស្វាម៉ី ទទួលបានការគាំទ្រពីមហាជនជាខ្លាំង ក្រោយអ្នកទាំងពីរ ស្លៀកឈុតបែបប្រពៃណីថតរូបតាមវាលស្រែ បង្ហាញទេសភាពដ៏ល្អឯក(មានវីដេអូ)
ថាមែនៗ! បែកធ្លាយឈ្មោះគ្រូជោគជ័យ ដែលរៀបចំគម្រាងឲ្យ ខ្ញុង សុំលុយពីប្រជាជនម្នាក់មួយដុលារ ដើម្បីដោះបំណុល
ឈឺចាប់ជំនួស! កូនៗ ស៊ិន ឧត្តមផល្លា អង្គុយយំរកម្តាយ ព្រោះត្រូវកំព្រាឪពុកម្តាយតាំងពីក្មេង
មិនធម្មតា! កំពង់សោមឈរលំដាប់ទី១ មានអ្នកឆ្លងកូវីដច្រើនជាងគេនៅព្រឹកនេះ
telegram : 066 74 3388