2022/12/01 at 1:50 PM
Banner Top
បិណ្ឌ១មិនទាន់ វត្តនាគវ័ន ត្រូវបិទជាបន្ទាន់ ក្រោយរកឃើញតាអាចារ្យ និងនិស្សិតក្នុងវត្ត មានជំងឺកូវីដ

រាជធានីភ្នំពេញ: កាលពីថ្ងៃពុធ ទី២២ ខែកញ្ញា កន្លងទៅម្សិលមិញនេះ អាជ្ញាធរខណ្ឌទួលគោក បានសម្រេចធ្វើការបិទវត្តនាគវ័ន ជាបណ្តោះអាសន្ន ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជាបន្ទាន់ក្រោយបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន០៣នាក់។

គួរកត់សម្គាល់ផងដែលថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង៣រូបនោះរួមមានលោកតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន០២នាក់។

វត្តនាគវ័ន

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូនមេត្តាជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងកំឡុងពេលនៃពិធីកាន់បិណ្ឌ ដើម្បីបង្ការការឆ្លងរោគរាលត្បាតជំងឺកូវីដទៅក្នុងសហគមន៍៕

វត្តនាគវ័ន

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment