2022/12/07 at 2:48 PM
Banner Top
ចិត្តសឿងណាស់! សុំលុយប្រពន្ធទៅការក្មួយ ប្រពន្ធឲ្យតិចពេក ចូលក្នុងផ្ទះបិទទ្វារចាក់សោ ដុតសម្លាប់ខ្លួនឯង ឆេះទាំងផ្ទះ អស់ទ្រព្យសម្បត្តិម៉ដ្ឋ គ្មានសល់

ខេត្តស្វាយរៀង ៖ ពិតជាលោកប្តីចិត្តធំមែន គ្រាន់តែរឿងសុំលុយប្រពន្ធទៅការក្មួយ បានតិចពេក ចូលក្នុងផ្ទះបិទទ្វារចាក់សោ ដុតសម្លាប់ខ្លួនឯង ឆេះទាំងផ្ទះ អស់ទ្រព្យសម្បត្តិម៉ដ្ឋ គ្មានសល់ ស្ថិតនៅក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសជាប្តី ឈ្មោះ យង់ ផល្លា អាយុ៤៨ឆ្នាំ មុខរបរកសិករ ចំណែកប្រពន្ធឈ្មោះ អ៊ូ នាង អាយុ៤៨ឆ្នាំ រស់ក្នុងភូមិត្រពាំងតុំ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកផ្ទះទទួលរងអគ្គិភ័យលេបត្របាក់ទំហំ ៨ម៉ែត្រx៩ម៉ែត្រ ឈើលើថ្មក្រោម សម្ភារៈដែលត្រូវបាន ភ្លើងឆេះបំផ្លាញទាំងស្រុង លុយជាង១ម៉ឺនដុល្លា និង២លានរៀល មាស២តម្លឹង។សមត្ថកិច្ចមូលដ្ឋានបន្តថា មុនកើតហេតុ បុរសជាប្តីបានសុំលុយប្រពន្ធដើម្បីទៅចូលរួមពិធីការក្មួយនៅឯខេត្តស្ទឹងត្រែង ហើយប្រពន្ធក៏បានឲ្យលុយមួយចំនួន តែមិនសមតាមបំណងរបស់ប្តី ធ្វើឲ្យអន់ចិត្ត ខណៈដែលប្រពន្ធរវល់តែនៅក្រៅផ្ទះ លោកប្តីចិត្តធំ បិទទ្វារចាក់សោ ដុតសម្លាប់ខ្លួនឯង ឆេះទាំងផ្ទះ អស់ទ្រព្យសម្បត្តិម៉ដ្ឋ គ្មានសល់៕

ប្រភព៖ Town News

Banner Content

Related Article

0 Comments

Leave a Comment