2022/11/29 at 1:59 AM
Banner Top
ចេះតែមានម៉ង! យុវតី​ក្មេងខ្ចីម្នាក់ និង​មិត្ត​ប្រុស បែកគំនិតនាំគ្នាផលិតវីដេអូក្ដៅសាច់ ពេលនេះត្រូវប៉ូលិសចាប់ខ្លួន

ទីក្រុង​បាងកក ៖​ មន្ត្រី​ប៉ូ​លី​ស​ថៃ បាន​កោះហៅ​យុវតី Suthanya Nakhonchinda វ័យ ១៩​ឆ្នាំ ជា​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​អ្នកគាំទ្រ ស្គាល់​នាង​ថា​ជា (​ស៊ុត​ស្អុយ​) នាំ​ខ្លួនទៅ​សួរ​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ពាក់ព័ន្ធ​នឹង​ការ​ផលិត​វី​ដេ​អូ​“​ក្តៅ​សាច់​”​របស់​នាង ដាក់​លក់​លើ​គេហទំព័រ OnlyFans ហើយ​នាង​បាន​លើកទឹកចិត្ត និង​ជម្រុញ​ឲ្យ​អ្នក​ផ្សេង​ទៀត​ចូលរួម​ផលិត​វី​ដេ​អូ​បែប​នេះ​ដែរ ដើម្បី​រក​ប្រាក់ ។

ប៉ូ​លី​ស​ថៃ បាន​សន្និដ្ឋាន​ថា សកម្មភាព​របស់​នាង Kai Nao គឺជា​ការ​បំពាន​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ ក៏​ដូច​ជា​ច្បាប់ព្រហ្មទណ្ឌ​របស់​ថៃ ដោយ​ប៉ូ​លី​ស​ចោទ​ពី​បទ​បាន​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​ធ្វើ​សកម្មភាព​ផ្លូវ​ភេ​.​ទ​មិន​សមរម្យ ព្រោះ Kai Nao បាន​និយាយ​អំពី​ប្រាក់​ចំណូល​របស់​នាង​យ៉ាង​ក្រាស់ក្រែល តាម​រយៈ​វី​ដេ​អូ​យូ​ធូប ។

កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ នាង​(​ស៊ុត​ស្អុយ​) ត្រូវ​បាន​ចាប់ខ្លួន​រួម​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Korakot Sarirat អាយុ ២០​ឆ្នាំ នៅ​សណ្ឋាគារ​មួយ នៅ​ក្នុងស្រុក Bang Phli ខេត្ត​សា​មុត​ប្រា​កាន ប្រទេស​ថៃ ។ ប៉ូ​លី​ស​ក៏​បាន​បង្ហាញ​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត​សា​មុត​ប្រា​កាន ផង​ដែរ ។ប៉ូ​លី​ស​ថៃ ក៏​បាន​ព្រមាន​ផង​ដែរ ថា ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​ជនជាតិ​ថៃ ដទៃ​ទៀត ដែល​ជា​អ្នក​បង្កើត​រូបភាព ឫ​វី​ដេ​អូ​“​ក្តៅ​សាច់​” ដាក់​លើ​គេហទំព័រ Onlyfans ពួក​គេ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ​យ៉ាង​តឹងរ៉ឹង ហើយ​ថែម​ទាំង​អាច​ជាប់គុក​ជា​ច្រើន​ឆ្នាំ​ទៀត​ផង ប្រសិនបើ តុលាការ​ថៃ រក​ឃើញ​ថា មានទោស៕

Banner Content

Related Article

0 Comments

Leave a Comment