2022/12/08 at 10:00 PM
Banner Top
កុំចេះតែហ៊ាន! បុរសម្នាក់ត្រូវគេកាប់ជា​ច្រើន​កាំបិតប៉័ងតោ ព្រោះ​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធគេ

ទីក្រុង​បាងកក ៖ ប្តី​កើត​ភ្លើង​ប្រចណ្ឌ​ម្នាក់ បាន​កាប់​មិត្ត​រួមការ​ងារ ជា​ច្រើន​កាំបិតប៉័ងតោ កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០២១​នេះ ដោយ​អះអាង​ថា ជន​រង​គ្រោះ មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​របស់​គាត់ នេះ​បើ​យោង​តាម​គេហទំព័រ The Nation របស់​ថៃ ។

កម្លាំង​ប៉ូ​លី​ស​ខេត្ត Phatthalung បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ក្រោយ​មានការ​បង្ហូរឈាម នៅ​ខាងក្រៅ​ហាង​លក់​គ្រឿងអគ្គិសនី​និង​អេ​ឡិច​ត្រូ​និក​មួយ ក្នុងស្រុក​មឿង នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ។

ជន​រង​គ្រោះ​មានឈ្មោះ Natthawut Mutsri អាយុ ៤៥​ឆ្នាំ ជា​បុគ្គលិក​នៅ​ហាង​ខាងលើ​នេះ រង​របួស​ហូរ​ឈាម​ពេញ​ខ្លួន ដោយសារ​ត្រូវ​នឹង​កាំបិត​ ជា​ច្រើន​កន្លែង ។ ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​ជីវិត ។

ជន​ដៃដល់​ឈ្មោះ Prapat Nadam អាយុ ៣៦​ឆ្នាំ ក្រោយ​ពី​បង្ក​អំពើ​ហិង្សា​ក៏​បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូ​លី​ស ។ ជន​ដៃដល់ ក៏​ធ្លាប់​ធ្វើការ​នៅ​ហាង​លក់​គ្រឿងអគ្គិសនី ដូច​ជន​រង​គ្រោះ​ដែរ ។មន្ត្រី​ប៉ូ​លី​ស​ថៃ បាន​និយាយ​ថា ជនសង្ស័យ​បាន​សារភាព​ថា រូបគេពិតជាបានកាប់​លើ​ជន​រង​គ្រោះមែន ដោយសារ​ការ​ប្រចណ្ឌ បន្ទាប់​ពី​ជន​រង​គ្រោះ បាន​ព្យាយាម​ទាក់ទង​ជាមួយ​ប្រពន្ធ​របស់ខ្លួន ដែល​ជា​បុគ្គលិក​នៅ​ហាង​នេះ​ផង​ដែរ ។បើ​តាម​បុគ្គលិក​ហាង​ផ្សេង​ទៀត ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​ប្រាប់​ប៉ូលិស​ថា ជន​ដៃដល់ បាន​បង្ហាញខ្លួន​នៅ​ហាង ដោយ​កាន់​កាំបិតប៉័ងតោ​នៅ​ក្នុង​ដៃ ហើយ​ភ្លាម​ៗ​នោះ​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង ដោយ​គ្មាន​និយាយ​សួរនាំ​អ្វីមួយ​ម៉ាត់​ឡើយ ៕

ប្រភព៖​ កោះសន្តិភាព

Banner Content

Related Article

0 Comments

Leave a Comment