2022/11/30 at 6:06 PM
Banner Top
ផឹកស៊ីស្រវឹង ទាញពូថៅ កាប់ប្រពន្ធស្លាប់  រួចរត់ទៅចង ក សម្លាប់ខ្លួន

ខេត្តសៀមរាប ៖ ពិតជាសាហាវមែន បុរសជាប្តីមកពីផឹកស៊ី ស្រវឹង បានទាញពូថៅចូលទៅកាប់ប្រពន្ធ បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយបានរត់ទៅកាប់អ្នកភូមិ២នាក់ទៀត រងរបួស កាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ហើយបុរសរូបនេះ បានរត់ទៅចង ក សម្លាប់ខ្លួន នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែ នៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ។អាជ្ញាធរមូលដ្ឋានស្រុកជីក្រែង បានឱ្យដឹង នៅព្រឹកទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ៖ ឃាតកម្មនេះ បង្កឡ់ងដោយជនសង្ស័យ ឈ្មោះ ឆែម ទក់ អាយុ៣២ឆ្នាំ។

ចំណែក ប្រពន្ធឈ្មោះ សាន់ ចាន់ អាយុ២៧ឆ្នាំ ត្រូវប្តីកាប់ចំនួន ២ ពូថៅ ចំខាងក្រោយក្បាល និងក្រោមត្រចៀក ខាងឆ្វេង ១ពូថៅ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុតែម្តង។សមត្ថកិច្ចបន្តថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់ចេញពីកន្លែងកើតហេតុ ទៅបានជួបនឹងឈ្មោះ ម៉ុន នៅផ្ទះក្បែរគ្នា ក៏បានកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុត ក៏ត្រូវចំ ក ឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ ១ពូថៅ បណ្ដាលអោយរបួសធ្ងន់។ បន្ទាប់មក ជនសង្ស័យនោះ គ៏បានកាប់ទៅលើ ឈ្មោះ ខៀន ឆាត ភេទប្រុស អាយុ៣៤ឆ្នាំ ជាប្អូនស្រី ត្រូវដៃខាងឆ្វេង ១ពូថៅ បណ្ដាលអោយ របួសទៀត។រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

កម្លាំងសមត្ថកិច្ច បានរកឃើញជនសង្ស័យ ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចង ក នឹងខ្សែនីឡុងពណ៌ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែ នៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប៕

ប្រភព៖ Town News

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

អុញនោះ! គ្រូជោគជ័យ ប៊ុន ផាក ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបញ្ជូនមកតុលាការហើយ?
សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកនេះ ខេត្តទាំង ១៦ នឹងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង ភ្លៀងធ្លាក់ស្ទើរគ្រប់ទិសទី
តារាសម្ដែងជើងចាស់ លោក ស៊ុក សុភា ត្រូវភរិយាបណ្ដូចិត្តប្រកាសលែងលះ សន្សល់កូន ៥នាក់ជាចំណងស្នេហ៍
សង្ស័យពុលស្រាស! បន្ទាប់ពីមានស្លាប់បន្តបន្ទាប់ ឡើងដល់១១នាក់ហើយ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រោយលួចស្រាសផឹកកំដរបុណ្យសព
តារាស្រីបួនដួង ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ ព្រោះរឿងអាស្រូវរបស់ខ្លួន
telegram : 066 74 3388