2022/12/07 at 2:42 PM
Banner Top
គ្រាន់តែខិតជិតដល់ខែរងាភ្លាម អ៊ីណូ ស្រាប់តែភ្ជាប់ពាក្យភ្លែត(មានវីដេអូ)

កម្សាន្ត៖ តារាចម្រៀងប្រុស អ៊ីណូ សព្វថ្ងៃនេះ កំពុងតែមមាញឹកខ្លាំង ជាមួយនឹងការស៊ី ជាពិសេសគឺ ហ្គារ៉ាសលក់រថយន្តរបស់រូបលោក ដែលត្រូវគេដឹងថា លក់ដាច់ស្ទើរជារៀងរាល់ថ្ងៃនោះ ដំណើរការទៅមុខយ៉ាងរលូន។

ទោះបីជា មានឈ្មោះជាតារាល្បី ការរកស៊ីកាក់កបខ្លាំងយ៉ាងដូច្នេះមែន តែមិនធ្លាប់ដែល លេចឮដំណឹងថា តារាប្រុស អ៊ីណូ ធ្លាប់មានដៃគូ ឫបង្ហាញភាពស្និទស្នាលជាមួយនឹង នារីរូបណាឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ បណ្តាអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំង ក្រោយរូបលោក ទម្លាយរូបថតសំពះផ្ទឹមជាមួយនឹង នារីម្នាក់ ថែមទាំងមាន ចាស់ទុំចងដៃផងដែរ។

តារាចម្រៀង អ៊ីណូ

ជាមួយគ្នានេះ មហាជនជាច្រើន បានសម្តែងការរីករាយនិងអបអរ តារាប្រុសរូបនេះ បង្ហាញរូបថតភ្ជាប់ពាក្យ ជាមួយនឹង អនាគតភរិយាយ៉ាងស្រស់សោភា សាកសមជាគូនឹងគ្នា មិនតែប៉ុណ្ណោះ រូបលោក ក៏បានទម្លាយថា នឹងចូលរោងការក្នុងពេលឆាប់ៗនេះ បន្ទាប់ពី ជំងឺកូវីដរាងស្ងប់ស្ងាត់ជាងនេះ៕

តារាចម្រៀង អ៊ីណូ និងគូដណ្តឹង
តារាចម្រៀង អ៊ីណូ និងគូដណ្តឹង
តារាចម្រៀង អ៊ីណូ និងគូដណ្តឹង
គូដណ្តឹង តារាចម្រៀង អ៊ីណូ
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment