2022/12/07 at 1:20 PM
Banner Top
ផ្ទុះការចាប់អារម្មណ៍ខ្លាំង! ក្រោយកុមារីម្នាក់ ត្រូវអ្នកគាំទ្រសង្ស័យថា ជាកូនបង្កើតរបស់តារាចម្រៀង សុខ ស្រីនាង?

រាជធានីភ្នំពេញ ៖  តារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀង ដែលមិនសូវមានបទញាក់ ដែលភាគច្រើនជា បទមនោសញ្ចេតនា ដែលធ្វើឲ្យអារម្មណ៍អ្នកស្តាប់លន្លង់លន្លោចជាខ្លាំង មិនតែប៉ុណ្ណោះ រូបនាងក៏ត្រូវគេដឹងថា រូបនាងជាស្ត្រីមេម៉ាយផងដែរ។

មិនតែប៉ុណ្ណោះ មហាជនភាគច្រើនធ្លាប់តែ បានឮពាក្យចចាមរាមថា តារាស្រីសាច់ចាំវ័យក្មេងរូបនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ ក្រោយពេលរូបនាងចែកផ្លូវគ្នាជាមួយនឹងអតីតស្វាមី តែបណ្តាអ្នកគាំទ្រ មិនធ្លាប់ឃើញឫប្រទះ រូបនាង ថតបែបស្និទស្នាល ជាមួយក្មេងស្រីណាឡើយ បង្ហោះលើបណ្តាញសង្គមពីមុនឡើយ។

តារាចម្រៀង សុខ ស្រីនាង

ផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើរូបថតមួយសន្លឹក ក្រោយពេល តារាចម្រៀងរូបនេះ បង្ហោះរូបថតមួយសន្លឹកលើគណនីបណ្តាញសង្គមរបស់ខ្លួន ក្នុងដំណើរកម្សាន្តមួយនៅខេត្តកំពត ដោយរូបភាពនោះ រូបនាងមានអោបក្មេងស្រីតូចម្នាក់ ក្នុងអាងហែលទឹក៕

តារាចម្រៀង សុខ ស្រីនាង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment