2022/12/07 at 4:23 PM
Banner Top
តារាស្រីបួនដួង ត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ ព្រោះរឿងអាស្រូវរបស់ខ្លួន

តារាកម្សាន្ត៖ អាចនិយាយបានថា នៅក្នុងពិភពសិល្បៈ ក្នុងនាមមានឈ្មោះជាតារាមួយរូប រមែងតែងតែទទួលបានការអាណិត ចូលចិត្តស្រលាញ់ពីបណ្ដាមហាជនក៏ដូចជាអ្នកគាំទ្រ។ ប៉ុន្តែទន្ទឹម​នឹង​នេះ ក៏នៅតែចៀសមិនផុតពីការរិះគន់ពីមជ្ឈដ្ឋានមួយចំនួននោះដែរ ជាពិសេសគឺអ្នកដែលអង្គុយចាំតែទើសផ្ទាល់តែម្ដង។

ជាក់ស្ដែង បើនិយាយដល់តារាប្រុសស្រីទាំងប៉ុន្មាននាក់ខាងក្រោមនេះវិញ ប្រិយមិត្តខ្លះក៏ប្រហែលជាធ្លាប់បានដឹងហើយថា ពួកគេធ្លាប់ត្រូវបានមហាជនរិះគន់មកលើពួកគេ ជាមួយនឹងពាក្យពេចន៍អាក្រក់ៗជាច្រើនស្ទើរតែមិនអាចទទួលយកបាន និងស្ទើរតែធ្វើឲ្យពួកគេបាក់ទឹកចិត្តលាឈប់ពីសិល្បៈថែមទៀផង។ 

យ៉ាងណាមិញ ទោះមានរឿងរ៉ាវបែបនេះបានធ្លាក់មកលើពួកគេយ៉ាងណាក៏ដោយ ក៏តារាទាំងនេះនៅតែអាចរឹងមាំ តស៊ូ ព្យាយាមយកពាក្យរិះគន់ទាំងនោះ យកមកអភិវឌ្ឍខ្លួនឯង រហូតនៅតែអាចរក្សាប្រជាប្រិយភាពបានកាន់តែខ្លាំង និងជោគជ័យខ្លាំងជាមួយជីវិតការងាររបស់ពួកគេផងដែរ៕

តារាទាំងនោះ មានដូចខាងក្រោម៖

១.វ៉ាន់ នីឡា

កាលពីជាង ៥ឆ្នាំមុន តារាចម្រៀងស្រីរូបនេះ ធ្លាប់ត្រូវបានគេប្រើពាក្យជេរប្រមាថមើលងាយជាហូរហែ ក្រោយពេលនាងបែកធ្លាយរូបអាក្រាតដោយសារអតីតគូស្នេហ៍។ ប៉ុន្តែមកទល់ពេលនេះ ការរិះគន់ទាំងនោះ ក៏បានរសាត់ឆ្ងាយចេញពីចិត្តមហាជនអស់ហើយដែរ ហើយនាងក៏ចាប់ផ្ដើមលេចមុខក្នុងសិល្បៈវិញជារឿយៗ។

វ៉ាន់ នីឡា

២.ពេជ្រ សូលីកា

កាលពីឆ្នាំ ២០១៩ តារាម្រៀងស្រីរូបនេះ ក៏ត្រូវបានគេរិះគន់ច្រើនផងដែរ នៅពេលនាងមានជម្លោះរឿងយកអតីតសង្សារមិត្តភក្ដិរបស់ខ្លួន និងរឿងម្ដាយនាងជាឃាតករ។ តែក្រោយភ្លៀងមេឃក៏ស្រលះ ពេលនេះនាងក៏បានសាងគ្រួសារ និងរស់នៅយ៉ាងមានក្ដីសុខ និងមានប្រជាប្រិយភាពកាន់តែខ្លាំង។

ពេជ្រ សូលីកា

៣.ទេព បូព្រឹក្ស

តារារូបនេះ ក៏ត្រូវបានអ្នកស្អប់ ស្ដីថាឲ្យជាមួយពាក្យអសុរោះជាច្រើន និងថានាងជាតារាស្លៀកស៊ិចស៊ី លេចលើ លេចក្រោម មិនផ្ដល់តម្លៃជាស្ដ្រីខ្មែរ ហើយចេញបទចម្រៀងរាំញាក់កន្រ្តាក់ យកឈុតបុរាណមកស្លៀក ហាក់ចង់បំផ្លាញវប្បធម៌ជាដើម។ ក្រោយរងការរិះគន់ច្រើនបែបនេះ បូព្រឹក្ស នាងបាក់ទឹកស្ទើរចង់ឈប់ពីសិល្បៈ។ ប៉ុន្តែសព្វថ្ងៃ នាងក៏ជោគជ័យជាមួយមុខរបរផ្ទាល់ខ្លួនផងដែរ។

ទេព បូព្រឹក្ស

៤.ពេជ្រ សោភា

កាលអំឡុងឆ្នាំ ២០១៣ និង២០១៤ តារារូបនេះក៏ត្រូវបានអ្នកខ្លះស្ដីថា ជាតារាដែលគ្មានអ្វីជារបស់ខ្លួនឯង ដោយនាងតែងតែលួចចម្លងស្នាដៃបទភ្លេងពីបទបរទេស ហើយថែមទាំងចម្លងការតែងខ្លួនឲ្យដូចគេទាំងស្រុងទៀត។ តែពាក្យសម្ដីទាំងនោះ ក៏មិនអាចបំបាក់នាងបានដែរ ព្រោះក្រោយពីនោះ ពេជ្រ សោភា ក៏ចាប់ផ្ដើមផលិតបទចម្រៀងថ្មីៗជារបស់ខ្លួនឯងរហូតមានការគាំទ្រច្រើនខ្លាំងដល់សព្វថ្ងៃ។

ពេជ្រ សោភា
Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ស្ងាត់ៗ តារាសម្ដែងស្រី៤ដួងនេះ មានកូនស្រីពេញក្រមុំស្ដូក ឯសម្រស់វិញស្រស់ស្អាតមិនធម្មតា
អ្នកណាខុសអ្នកណាត្រូវ? ផ្ទុះការវែកញែក ក្រោយបែកធ្លាយ កាមេរ៉ាសុវត្ថិភាពពីរថយន្ត បន្ទាប់ពីធ្វើឲ្យភាគខាងម៉ូតូស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ(មានវីដេអូ)
ស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន YG ត្រូវបានអយ្យការសម្រេច​ចោទប្រកាន់ពីបទព្យាយាម​លាក់បាំង ករណីប្រើប្រាស់គ្រឿងញៀនរបស់តារាក្នុងផលិតកម្មរបស់ខ្លួន
មហាសំណាង មហាលាភ ចាប់ពីថ្ងៃនេះទៅ ឆ្នាំម្សាញ់ ថោះ  មមែ ខាល រោង កុរ ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី
មិនខ្លាចនឹងបង្ហាញឲ្យគេបានដឹង តារាចម្រៀង ៣ដួងនេះ តែងតែបង្ហាញអ្វីដែលជាខ្មែរ នៅលើឆាកអន្តរជាតិ
telegram : 066 74 3388