2022/11/30 at 9:28 AM
Banner Top
អត់ចប់សោះ! អ្នក់លក់ឡេ អាជី ប្រលះចុកៗទៅកាន់ ភរិយា កែវ វាសនា ផាំងៗគ្មានទុកមុខឲ្យ(មានវីដេអូ)

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយ លើបណ្តាញសង្គមមួយរយៈនេះ សម្រង់សម្តីរបស់ អាជី ពេលថតឲ្យសំអាងការមួយកន្លែងនោះ ហាក់ក្លាយជា ប្រធានបទក្តៅគគុកដែល ត្រូវមហាជនយ៉ាងច្រើន​ លើកយកមកនិយាយ ដោយខ្លះ យកសម្តីប៉ុន្មានឃ្លារបស់នាង យកមកធ្វើជា ការនិយាយលេងរវាងមិត្តភក្តិ។

ភរិយា លោក កែវ វាសនា

យ៉ាងណាក្តី ប្រសិនបើក្រឡេកទៅមើល ភរិយាតារាចម្រៀង កែវ វាសនា អ្នកនាង លីម សុគន្ធារីំ ក៏មិនខុសគ្នាដែរ រូបនាងបានបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសរសេរយ៉ាងដូច្នេះថា« ក្នុងចំណោម10នាក់ខ្ញុំស្អាតជាងគេ9នាក់(ហាមសើចណាអ្នកស្អាតជាងខ្ញុំ) ថតទម្លាក់សក់សេះចឹងប្តីអោយ5មឿន»។

អាជី

ដោយសារតែ ការសរសេរយ៉ាងដូច្នេះហើយ ទើបធ្វើឲ្យ អាជី ផ្ទុះប្រតិកម្មខ្លាំង ខណៈដែល រូបនាងធ្លាប់ជាហ្វេនរបស់ អ្នកនាង សុគន្ធារី និងស្វាមី លើសពីនេះទៅទៀត រាល់ការLiveលក់ផលិតផលរបស់រូបនាងម្តងៗ អាជី បញ្ជាក់ថា ខ្លួនតែង តែចូលមើលរហូត ហើយគ្រួសារខ្លួន ក៏ជាហ្វេនផលិតផលរបស់រូបនាងថែមទៀត ជាមួយគ្នានេះ អាជី បានបញ្ជាក់ថា នេះហាក់បង្ហាញពីការជិះជាន់ខ្លួន ចែកុំយកខ្ញុំធ្វើជាយុទ្ធសាស្ត្រទីផ្សារ តែបើចង់ឲ្យល្បីមែន អាចសាកសួរហៅ ទៅជួយផ្សាយផលិតផលឲ្យល្បីបាន ព្រោះមាន តារាល្បីហៅទៅនោះនាងប្រាកដជាទៅមិនខាន ដោយសារតែ រូបនាងចង់ល្បីដូចគ្នា៕

ភរិយា លោក កែវ វាសនា
https://youtu.be/GjWNEQkq25M
Banner Content

Related Article

0 Comments

Leave a Comment