2022/12/10 at 3:14 PM
Banner Top
មនុស្សកុំមើលងាយមនុស្ស! ធ្លាប់តែរកព្រឹកខ្វះល្ងាច ស្រាប់តែថ្ងៃនេះ  ចាន់ សម័យ ក្លាយជាអគ្គនាយកក្រុមហ៊ុនធំមួយ

រាជធានីភ្នំពេញ ៖  កាលពី២ឆ្នាំមុន ម្ចាស់បទ «សុំមេមាន់មួយ» តារាចម្រៀង លោក ចាន់ សម័យ ត្រូវមហាជនដឹងឮថា មានជីវិតធ្លាក់ខ្លួណ លំបាករស់នៅក្នុងផ្ទះតូចមួយ រួមនឹង សម្រស់ដែលប្រែប្រួលមើលស្ទើរមិនស្គាល់ ខណៈពេលនោះ​ហ្វេនៗនិងអ្នកសិល្បៈ នរណាៗក៏ភ្ញាក់ផ្អើលដែរ។

លោក ចាន់ សម័យ

មិនតែប៉ុណ្ណោះ ក្រោយពីដឹងថា តារាចម្រៀងជើងចាស់រូបនេះ មានជីវិតរស់នៅលំបាកយ៉ាងដូច្នេះ បងប្អូនខ្មែរជាច្រើន ព្រមទាំំង អ្នករួមអាជីពសិល្បៈជាមួយគ្នា បានឧបត្ថម្ភតាមសទ្ធា រហូតដល់តារាចម្រៀងរូបនេះ មានលទ្ធភាពព្យាបាលជំងឺរបស់ខ្លួន រហូតដល់សះស្បើយ

លោក ចាន់ សម័យ កាលពី២ឆ្នាំមុន

យ៉ាងណាមិញ ថ្មីៗនេះ គេក្រឡេកឃើញ មុខមាត់របស់រូបលោក ប្រែស្រស់បស់មិនដូចមុន លើសពីនេះទៅទៀត មើលទៅរូបលោក ក៏កំពុងមានជីវភាពល្អគួរសម ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺពេលនេះ រូបលោក បានក្លាយជា អគ្គនាយកក្រុមហ៊ុន C. D. Land ដែលមានលក់ដីឡូតិ៍ជាច្រើន ទៀតផង៕

លោក ចាន់ សម័យ
រូបភាព
រូបភាព
រូបភាព
រូបភាព
Banner Content

Related Article

0 Comments

Leave a Comment