2022/11/29 at 1:47 AM
Banner Top
គួរឲ្យអាសូរ! ធ្លាប់ជាតារាល្បី Wu Yi Fan ត្រូវឆ្លងកាមរោគ ទាំងដែលខ្លួនកំពុងមានទោស

ហុងកុង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះកាលពីពេលថ្មីៗនេះ បានរាយការណ៍ថា តារាចម្រៀងល្បីឈ្មោះសម្បូរតែរឿងអាស្រូវ លោក Wu Yi Fan ត្រូវបានគេបង្ហើបឲ្យដឹងថា ជំងឺកាមរោគរបស់លោកកំពុងធ្វើទុកខ្លាំង ខណៈខ្លួនកំពុងចាប់ទោស​ក្នុងពន្ធគារ។

អ្នកការសែតល្បីឈ្មោះរបស់ចិន លោក Wu Chen Zhen ដែលមានអ្នកតាមដានបណ្ដាញសង្គមរបស់លោកជិត ១លានអ្នក បានសរសេរផុសលើបណ្ដាញសង្គមដោយអមជាមួយរូបភាពមួយសន្លឹក នៅលើគណនីផ្ទាល់ខ្លួនយ៉ាងដូចច្នេះថា “តារាប្រុសវ័យក្មេងសញ្ជាតិកាណាដា Wu Yi Fan ត្រូវបានជំងឺកាមរោគចាស់ធ្វើទុកជាខ្លាំង”។

កញ្ញារូបស្រស់  Du Meizhu​ ក៏បានចេញមកទម្លាយប្រាប់សារព័ត៌មានថា តារាប្រុសវ័យ ៣០ ខាងលើមានផ្ទុកជំងឺកាមរោគច្រើនណាស់ តែយ៉ាងណាមិញ នាងពុំបានបញ្ជាក់ថាមានរោគអ្វីខ្លះនោះទេ៕

ប្រភព៖ media28times ប្រែសម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment