2022/12/07 at 4:29 PM
Banner Top
សាងភ្នួសព្រោះស្នេហ៍!  ពូម៉ៅ សម្រេចចិត្តរកផ្លូវព្រះធម៍ ក្រោយ ជួបរឿងប្រះឆាជាមួយភរិយា

រាជធានីភ្នំពេញ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ រឿងរ៉ាវដែលកំពុងពេញនិយមនៅលើបណ្តាញសង្គម ពោលគឺបញ្ហាក្នុងគ្រួសាររវាង ថៅកែមាសចិត្តធម៍ លោកស្រី ទ្រី ដាណា និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ ដោយកាលណោះ អ្នកទាំងពីរបានចោទគ្នាទៅវិញទៅមក ព្រោះហេតុដើមទង ពូម៉ៅ មិនបង្ហោះរូបលោកស្រី នៅលើបណ្តាញសង្គម។ ហើយក្រោយមកទៀត លោកស្រី ទ្រី​ ដាណា ចេញមុខបកស្រាយថា ដោយសារគ្រួសារខាងពូម៉ៅ ណាមួយស្វាមី លោកស្រី ធ្លាប់ប្រើហិង្សាដាក់លោកស្រីថែមទៀត។

ពូម៉ៅ 

តែយ៉ាងណា ពូម៉ៅ ក៏ចោទទៅវិញ លោកស្រី មិនសូវឱ្យតម្លៃលោកជាស្វាមី នោះទេ ហើយថែមទាំងឱ្យលោកចុះចេញ ជាមួយទ្រព្យសម្បត្តិមួយចំនួន ហើយរហូតដល់ដាក់ពាក្យបណ្តឹងដល់តុលាការថែមទៀត។

ពូម៉ៅ និងលោកស្រី ទ្រី ដាណា

ដោយឡែក នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១នេះ មហាជន មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញរូបភាពបែកធ្លាយឃើញ លោក ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ បានសម្រេចចិត្តសាងភ្នាសជាព្រះសង្ឃ ក្រោយពីមានរឿងរ៉ាវចម្រោងចម្រាស នៅក្នុងគ្រួសារ នាពេលកន្លងមក។

ពូម៉ៅ និងលោកស្រី ទ្រី ដាណា

បើតាមការឡាយបញ្ជាក់នៅលើបណ្តាញសង្គមរបស់លោក ហ៊ីង បញ្ញារិទ្ធ នាពេលថ្មីៗនេះ បានឱ្យដឹងថា ការសាងភ្នួសជាព្រះភិក្ខុ នាពេលនេះ ក៏ព្រោះតែ លោកចង់បានសេចក្តីស្ងប់នៅក្នុងចិត្ត បញ្ចប់បញ្ហាដែលកំពុងមាននាពេលថ្មីៗនេះ៕

ពូម៉ៅ និងលោកស្រី ទ្រី ដាណា
ពូម៉ៅ និងលោកស្រី ទ្រី ដាណា
ពូម៉ៅ និងលោកស្រី ទ្រី ដាណា
ពូម៉ៅ សាងភ្នួស
ពូម៉ៅ សាងភ្នួស
ពូម៉ៅ សាងភ្នួស
Banner Content

Related Article

0 Comments

Leave a Comment