2022/11/29 at 12:33 AM
Banner Top
អានហើយរំជួលចិត្ត! បងស្រីបង្កើតបង្ហោះសារសោកស្ដាយខ្លាំង ប្អូនស្រីតស៊ូជិតទទួលបានជោគជ័យហើយ បែរជាស្លាប់នៅស្រុកគេទាំងវ័យក្មេង

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនដែលបានទទួលអនិច្ចកម្ម ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ ។

ការបាត់បង់ធនធានដ៏សំខាន់មួយនេះ ពិតជាគួរឲ្យសោកស្តាយយ៉ាងក្រៃលែង ជាពិសេសចំពោះសាច់ញាតិរបស់និស្សិតស្រីផ្ទាល់ រហូតបងស្រីបង្កើតរបស់ ដារីកា បានបង្ហោះសារមួយនៅលើបណ្តាញហ្វេសប៊ុក ចំពោះការបាត់បង់ប្អូនស្រី ដែលស្រលាញ់ស្មើនឹងកែវភ្នែក និងជាដួងចិត្តរបស់នាង ដែលអត្ថន័យក្នុងសារនោះគឺ ៖ «ថ្ងៃដែលខ្ញុំបាត់បង់ក្មេងស្រីដ៏ល្អម្នាក់ដែលខ្ញុំស្រលាញ់ស្ទើរកែវភ្នែកដួងចិត្ត ក្មេងស្រីម្នាក់ដែលពូកែ ក្មេងស្រីដែលខំប្រឹងតស៊ូរៀនរហូតដល់ជិតបានទទួលជោគជ័យស្ទើរតែពាក់កណ្តាលជីវិត ប្អូនស្រីដ៏ល្អរបស់បង សូមអោយប្អូនស្រីរបស់បងទៅកាន់ទីដែលស្ងប់សុខណាអូនណា។»

បងស្រី របស់ដារីកា បានបង្ហាញអារម្មណ៍ស្រលាញ់ និងសោកស្តាយ ចំពោះការបាត់បង់ប្អូនស្រី ដែលជាក្មេងស្រីពូកែ និងជាក្មេងតស៊ូរៀន រហូតជិតបានទទួលជោគជ័យស្ទើរតែពាក់កណ្តាលជីវិតរបស់នាង។ យ៉ាងណា ការបាត់បង់មួយនេះ ក៏មិនអាចហៅឲ្យត្រឡប់វិញបាន មានតែការធ្វើចិត្តព្រមទទួល និងសូមឲ្យវិញ្ញានក្ខន្ធរបស់ប្អូនស្រីបានទៅកាន់ទីស្ងប់សុខ។

ការស្លាប់របស់ និស្សិតវ័យ ២២ ឆ្នាំរូបនេះ មិនត្រឹមតែជាការបាត់បង់ធនធានរបស់ប្រទេសដ៏សំខាន់នោះទេ តែក៏ជាក្រើនរំឮកសម្រាប់និស្សិតក្មេងៗ ដែលកំពុងសិក្សា ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាព កុំធ្វេសប្រហែសឲ្យសោះ ៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ដឹងការពិតហើយ! ​ល្អ​ហួស ​ជា​កូន​បង្កើតរបស់ ដេននី ក្វាន់ សោះ ក្រោយនាងទម្លាយការពិតថា…
ក្រឡាប់ចាក់អស់ហើយ! មួយណាត្រូវមួយណាខុស ក្រោយឃើញវីដេអូ និងដឹងរឿងនេះ ករណីផ្អើលព្រឹកមិញ កាន់តែធ្វើឲ្យវង្វេងវង្វាន់ (មានវីដេអូ)
ស្ទើរតែមិនជឿ! ត្រចៀក​កាំ ​ស្រាប់តែបាក់​សម្រស់ខ្លាំង មើលលែងចង់ស្គាល់
​បង​ប្រុស​ជីដូនមួយចិត្តឆៅ​យក​កន្ត្រៃ​ចាក់​ប្អូនប្រុស​ជីដូនមួយ បណ្ដាល​ឱ្យ​​ស្លាប់នឹងកន្លែងជីវិត​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម ព្រោះរឿងតូចតាចមួយ
ส่องความน่ารักการ์ดแต่งงาน “จั๊กจั่น” มีน้องหมาน้องแมวร่วมแจมด้วย
telegram : 066 74 3388