2022/12/01 at 1:34 PM
Banner Top
មិនធម្មតា! ក្រុមតារាចម្រៀង K-POP BTS ត្រូវបានប្រធានាធិបតី Moon តែងតាំងជាបេសកជនអនាគតនិងវប្បធម៌

កូរ៉េខាងត្បូង ៖ ប្រធានាធិបតី Moon Jae-in បានប្រគល់លិខិត “បេសកជនពិសេសរបស់ប្រធានាធិបតី សម្រាប់ជំនាន់ និងវប្បធម៌នាពេលអនាគត” ដល់ក្រុម BTS នៅឯ Blue House នៅព្រឹកថ្ងៃទី ១៤ នេះ។

BTS និងប្រធានាធិបតី

ក្នុងនោះ ក្រុម BTS នឹងចាប់ផ្តើមសកម្មភាពពិសេស របស់ពួកគេ ដោយយកចិត្តទុកដាក់ ដោយចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិលើកទី ៧៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង New York សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។
ស្របគ្នានេះ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនេះ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នឹងត្រូវបានពិភាក្សា ជារបៀបវារៈសំខាន់ហើយ BTS គ្រោងនឹងចូលរួមព្រឹត្តិការណ៍ “SDG Moment” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២០ ដើម្បីផ្តល់សុន្ទរកថានិងការសម្តែងផងដែរ។

BTS និងប្រធានាធិបតី

ទន្ទឹមនឹងនេះ ‘SDG Moment’ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលដឹកនាំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្របតាមសេចក្តីថ្លែងការណ៍ នយោបាយកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០១៩ ហើយត្រូវបានរៀបចំឡើងតាំងពីឆ្នាំមុន ហើយ Blue House បាននិយាយថា ៖  BTS បានផ្តល់ការលួងលោម និងក្តីសង្ឃឹមដល់ពិភពលោក តាមរយៈតន្រ្តីរបស់ពួកគេ អស់ពេលជាច្រើនឆ្នាំមកនេះ៕  Blue House

BTS និងប្រធានាធិបតី

ប្រភព : KBS NEWS

Banner Content

Related Article

0 Comments

Leave a Comment