2022/12/07 at 6:10 PM
Banner Top
មេម៉ាយចាយរាង! ដេត ម៉ាលីណា ក្រមុំសុំខ្មាសក្រោយថែសម្រស់នៅក្មេងជាងវ័យ

ភ្នំពេញ៖ ក្រោយលែងលះរួចមក មហាជនផ្ទុះការគាំទ្រជាខ្លាំង ពីសម្រស់របស់ អ្នកនាង ដេត ម៉ាលីណា ដោយសារតែ រូបនាងនិយមតុងតែងខ្លួន ឃ្យូតៗគួរឲ្យស្រលាញ់ លើសពីនេះទៅទៀត ទឹកមុខនិងការលែងខ្លួនរឹតតែឡយឆាយ ថែមទាំងញឹកញាប់ក្នុងការបង្ហាញខ្លួនលើបណ្ដាញសង្គមផងដែរ។  

ដេត ម៉ាលីណា

ជាមួយគ្នានេះ អ្នកនាង ដេត​ ម៉ាលីណា ត្រូវបាន មហាជន​លើបណ្តាញសង្គម តែងកោតសរសើរពី សមត្ថភាពរកស៊ី និងភាពរឹងមាំ បើទោះបីជា លែងលះត្រូវចិញ្ចឹមកូនទាំំង៣ ដោយខ្លួនឯងមែន តែ រូបនាង តែងបង្ហាញស្នាមញញឹម ផ្តល់ភាពកក់ក្តៅឲ្យកូនៗជានិច្ច។ 

 

ដេត ម៉ាលីណា

លើសពីនេះទៅទៀត ប្រសិនបើក្រឡេកទៅមើលសម្រស់របស់ រូបនាងវិញ ក៏ស្រស់ស្អាតមិនធម្មតាដែរ មានកូន៣រួចហើយពិតមែន តែបើនិយាយពីសម្រស់ គឺអាចវ៉ាដាច់ ក្មេងស្រី១៨ឆ្នាំ តែម្តង ។ 

ដេត ម៉ាលីណា និង កូនៗ

អ្វីដែលកាន់តែពិសេសនោះ ថ្មីៗនេះ អ្នកនាង ដេត ម៉ាលីណា បានតុបតែងខ្លួនក្នុងឈុតខ្មៅបញ្ចេញសាច់សខ្ចី លេងស្ទាយ៍ថតរូបនៅក្បែររថយន្ដ ដែលធ្វើឲ្យ បងប្អូនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងស្បែកសខ្ចីពេលឈរជិតឡានដូច្នេះសឹងតែសចែងចាំងជាងឡានទៅទៀត មើលទៅកាន់តែស្រស់ស្អាត និងទាក់ទាញជាខ្លាំង៕  

ដេត ម៉ាលីណា
ដេត ម៉ាលីណា
ដេត ម៉ាលីណា
Banner Content

Related Article

0 Comments

Leave a Comment