2022/12/07 at 2:03 PM
Banner Top
ស្រស់ស្អាតណាស់! លីវ​ ជីលី​ និង​ សេង​ រដ្ឋា មើលទៅសមសួនខ្លាំង ក្រោយបង្អួតសម្រស់ក្នុងសម្លៀកបំពាក់ប្រពៃណី​

ភ្នំពេញ៖ អាចនិយាយបានថា​ កញ្ញា​ លីវ​ ជីលី​ និង​ សេង​ រដ្ឋា​ ជាតារាស្រីដែលមានសម្រស់ស្អាត​ និងធ្លាប់បានប្រកួតក្នុងកម្មវិធី Miss Grand Cambodia កាលពីឆ្នាំមុនជាមួយគ្នា។ ហេីយប្រជាប្រិយភាពរបស់ពួកគេ​ ក៏កាន់តែមានសន្ទុះនៃគាំទ្រពីហ្វេនៗច្រេីន​ខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីបញ្ចប់ការប្រឡងមក។

លីវ​ ជីលី​ និង​ សេង​ រដ្ឋា

ដោយឡែក​ បេីក្រឡេកមកមេីលរូបភាពរបស់អ្នកទាំងពីរខាងក្រោមនេះ​វិញ​ យេីងឃេីញថា​ ពួកគេម្នាក់ៗ ក៏នៅតែមានភាពលេចធ្លោរខ្លាំងណាស់ដែរ ពោលគឺស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡេីយ រហូតហ្វេនៗស្ងោចសរសើរគ្រប់គ្នា។

លីវ​ ជីលី​ 

ដោយក្នុងនោះ​ លីវ​ ជីលី​ និង​ សេង​ រដ្ឋា​ បានជ្រេីសរេីសយកឈុតសម្លៀកបំពាក់បែបប្រពៃណី​ មានជាអាវប៉ាក់​ ហូលផាមួង​ខ្មែរ​ ផាត់មុខធ្វើសក់ រៀបចំឫក​ពា​យ៉ាងសមសួន​ បូករួមនឹងឱកាសជិតដល់ពិធីភ្ជុំបិណ្ឌខ្មែរឆាប់ៗបែបនេះទៀត​នោះ ទើបធ្វើឲ្យគ្រប់រូបភាពរបស់អ្នកទាំងពីរ មេីលទៅ ស្រស់ស្អាត ស័ក្ដិសមជានារីខ្មែរពិតៗតែម្ដង៕

សូមទស្សនា​ រូបភាព​ខាង​ក្រោម​៖

លីវ​ ជីលី​ 
លីវ​ ជីលី​ 
សេង​ រដ្ឋា
សេង​ រដ្ឋា
សេង​ រដ្ឋា

រូបភាព​៖​ H Photograpy

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388