2022/12/10 at 4:37 PM
Banner Top
រាសីឡើងខ្ពស់​! ចាប់ពី​ថ្ងៃ​នេះ​ដល់ទី​៣១​ ឆ្នាំ​ទាំង​៦​នេះ មានលាភ​ធំ​ជុំ​លុយ​ចូល​ជាប់មិន​ដាច់

ឆ្នាំមមី លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត មាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា លេខ​មាស​៣៥៨​អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហូរហៀរ​ចាប់ពី​ថ្ងៃ​២១​ដល់​៣១​ចុងខែ​សីហា ជា​ឱកាស​មាស​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំវក លេខ​ហេង​៧១៨​ចាប់ពី​ថ្ងៃស្អែក​ទៅ​ដល់​ចុងខែ​សីហា​លោក​អ្នកមាន​សំណាង​ធំ លាភ​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់ និង​តែង​រកបាន​ឱកាស​ចំណេញ​ប្រាក់​គ្រប់​ទីកន្លែង ជា​ពិសេស​អាច​ជួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ចំណេញ​បាន​ប្រាក់​ចូល​ច្រើន​ដូច​គ្នា​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ ។ ដូចនេះ​គេ​នឹង​អាច​រស់នៅ​ប្រកបដោយ​សុភមង្គល ពេញ​មួយ​ជីវិត​ដូច​ជា​អ្នក​ដែរ ។

ឆ្នាំជូត ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ទៅ​ដល់​ចុងខែ ជា​ពេលវេលា​សមប្រកប​ខ្លាំង​ណាស់​លាភ​លុយ​មាសប្រាក់​ហូរ​ចូល​មក​ឯង​ៗ ។ លេខ​លាភ​៤៥៩​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំម្សាញ់ លេខ​ហេង​១៨៩ ចាប់ពី​ថ្ងៃស្អែក​នេះ​ដល់​ចុងខែ លោក​អ្នក​ង៉ូ​វ​ហេង​ល្អ មាន​លាភ​មានសំណាង​ធំ​ព្រោះ​កំណប់ទ្រព្យ​កប់​ទុក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ក៏​ដូច​គ្រួសារ​អ្នក​ទាំងមូល​ក្លាយជា​មនុស្ស​ដែល​មានសំណាង​បំផុត​មាន​លាភ មាន​លុយ​វាល់​លាន​ក្នុង​ជីវិត ។ ជា​ពិសេស​មុខរបរ​របស់​លោក​អ្នក​ទាំង​ការងារ​ឯកជន​និង​ការងារ​អង្គភាព​ស្ថាប័ន​រីក​មិនធម្មតា​អាច​ទាញ​លុយ​ទម្លាក់​ចុះ​មក​ដូច​ព្រិល​ធ្លាក់​ពីលើ​អាកាស ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​រាប់​លុយ​ដល់​គ្មាន​ពេល​សម្រាក ។

ឆ្នាំច រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​ហេង​២៥៨​ចាប់ពី​ថ្ងៃ​២១​ស្អែក​នេះ​ទៅ​ដល់​ចុងខែ​សីហា ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់​មាសប្រាក់​ហូរ​ចូល​មិន​ដាច់​ព្រោះ​ព្រេងវាសនា​ទេវតា​ចារ​មក ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​លូតលាស់​លឿន​ទៅ​មុខ បើជា​អ្នកធ្វើការ​តាម​អង្គភាព​ស្ថាប័ន​រមែង​ជោគជ័យ​គ្រប់​ទម្រង់​ការងារ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំកុរ លេខ​នាំ​សំណាង​២៦៩​លាភ​ធំ​ចាំង​ចូល​ជីវិត ហុងស៊ុយ​ល្អ សម្បូរ​លុយ​ចាយ ផុត​ទុក្ខ អស់​ភ័យ គ្រោះ​ចង្រៃ​ទាំង​ឡាយ​អន្តរធាន​ទៅ ។ តាម​ជើង​លេខ​បាន​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​ចាប់ពី​ថ្ងៃស្អែក​ដល់​ចុងខែ​នេះ​ចែងចាំង​ញុំ​ា​ង​ជីវិត​ប្រព្រឹត្ត​ទៅ​ដោយ​លាភ​ជ័យ លុយ​ធំ​ចូល​មក​ណែន​ៗ​កាបូប ង៉ូ​វ​ហេង​ខ្លាំង សំណាង​ខ្ពស់ រាសី​ល្អ​ប្រាថ្នា​អ្វី​បាន​សម្រេច​ភ្លាម​ៗ ៕

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ប្រយ័ត្នឲ្យមែនទែន! ព្រះសង្ឃ​ជិត​៦០​អង្គ​គង់នៅ​វត្ត​ខ្នាចរមាស ក្នុងស្រុកបរវេល រកឃើញថាមានផ្ទុក​ជំងឺ កូ​វី​ដ-​១៩
ថ្លៃអីថ្លៃយ៉ាងនេះ! គ្រាន់តែចំណតសម្រាប់រថយន្តមានតម្លៃដល់ទៅ ១លានដុលារជាង ខណៈនៅហុងកុងដីកំពុងឡើងថ្លៃខ្លាំង
ស្ងាត់ៗ អ្នកលក់អនឡាញល្បីឈ្មោះ ម៉ែរួយ ដឹកដៃស្វាម៉ីចូលរោងការហើយ
នេះជាការពិតទាំងស្រុង នៅពីក្រោយការស្លាប់របស់នារីជាប្រធានគណនេយ្យ បន្ទាប់ពីស្ដាប់ការសាររភាពពីជនដៃដល់
ស្ដែងៗពេកហើយ! ផ្ទុះអាវុធ៧គ្រាប់ ទាំងកណ្ដាលថ្ងៃ ចាប់បានជនល្មើសភ្លាមៗ ក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន
telegram : 066 74 3388