2022/12/10 at 3:48 PM
Banner Top
មហាសំណាង! តារាស្រីល្បីៗ ៤ដួង របស់ហង្សមាសជោគជ័យខ្លាំងលើវិថីសិល្បៈ ព្រមទាំងមានស្វាម៉ីជាអ្នកមានទ្រព្យហូរហៀរ

កម្សាន្ត៖ បើនិយាយពីតារាស្រីល្បីៗនៅផលិតកម្ម​​​ រស្មីហង្សមាស លោកអ្នកប្រាកដជាគិតដល់បទចំរៀងពិរោះៗ និងភាពល្បីល្បាញរបស់ពួកគាត់ជាក់ជាពុំខាន។

នៅថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកឲ្យមកស្គាល់តារាស្រីវ័យក្មេង សម្រស់ស្រស់ត្រកាល ព្រមទាំងមានអ្នកគាំទ្រភ្លុកទឹកភ្លុកដី ហើយពួកគាត់ទាំងនោះក៏មានបទចំរៀងល្បីៗរាប់មិនអស់ ចេញជាហូរហែផងដែរ។យ៉ាងណាមិញ ក្រោមការជ្រកក្នុងទ្រនំរបស់ផលិតកម្មយក្ស រស្មីហង្សមាស តារាស្រីបួនដួងនេះ ហាក់ទទួលបានការគាំទ្រទ្វេដងពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រគ្រប់វ័យ។ តែអ្វីដែលធ្វើឲ្យមហាជនរិទ្ធតែសារទរទៀតនោះ ក្រៅពីមានភាពល្បីល្បាញក្នុងសង្គមសិល្បៈ ពួកគាត់ក៏មានស្វាម៉ីកំពូលយល់ចិត្ត ហើយសុទ្ធសឹងជាអ្នកជំនួញជោគជ័យ មានទ្រព្យហូរហៀរជិះឡានទំនើបមិនចេះខ្វះ។

តារាទាំងនោះរួមមាន៖

៤.​ឱក​ សុគន្ធកញ្ញា​

ប្ដីរបស់អ្នកនាង គឺជាប្អូនរបស់ថៅកែក្រុមហ៊ុនហង្សមាស​ និងមានតួនាទីជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនហង្សមាសផងដែរ។

៣.សុគន្ធ​ និសា​

តារាស្រីសំលេងស្រទន់ មុខមានមុនស្នេហ៍រូបនេះ ស្វាម៉ីអ្នកនាងជាអ្នកជំនួញ។

២.សួស​ វីហ្សា​

ស្វាម៉ីអ្នកនាង ជាតារាសម្ដែង អ្នកជំនួញ និងមានងារក្នុងការងាររដ្ឋផងដែរ។

១.ពេជ្រ​ សូលីកា​

ស្វាម៉ីរបស់តារាស្រីស្រងូតងាត់នេះវិញ ក៏មានការងារមិនអន់ដែរ ជាអ្នកចំនួញជោគជ័យវ័យក្មេង។

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment