2022/12/10 at 5:03 PM
Banner Top
ពូកែណាស់! ត្រឹមរយះពេលពីរថ្ងៃសោះ Zheng Shuang រក​លុយ​បង់​ពិន័យ​ពន្ធ​ ៤៦​លាន​ដុល្លារ បានយ៉ាងងាយ

ចិន៖ តារាស្រីលំដាប់ជួរមុខរបស់ចិន កញ្ញា Zheng Shuang ត្រូវបានសារព័ត៌មានធំៗនៅចិនរាយការណ៍ថា ត្រូវរដ្ឋពិន័យជាទឹកប្រាក់ជាង ៤៦លានដុលារ ពីការគេចពន្ធប្រាក់ចំណូលរបស់នាង ក្នុងរយះពេលកន្លងទៅ។ ហើយនាងក៏បានយកប្រាក់នោះទៅបង់ការពិន័យ បញ្ចប់រឿងនៅកំឡុងកាល​ពី​ថ្ងៃ​ទី ២៧ ខែ​សីហា​ ថ្មីៗនេះ។

Zheng Shuang 

តាមការចុះផ្សាយបានប្រាប់ឲ្យដឹងទៀតថា ការបង់ប្រាក់នោះត្រូវបានបែងចែកជាពីរលើកធំៗ ដោយលើកទី១ នាង​បង់ ១៣​លាន​ដុល្លារ ២​ម៉ោង​ក្រោយ​មក​ ក្រោយពេល​មន្ទី​ពន្ធ​ទីក្រុង​សៀងហៃ​ប្រកាស​ចំនួន​ទឹក​លុយ​ដែល​ត្រូវ​បង់​បន្ថែម នាង​បាន​ទៅ​បង់​បន្ថែម ៣៣​លាន​ដុល្លារ​ទៀតតាមការណែនាំ។

Zheng Shuang 

លុយដែលនាងយកទៅបង់ការផាកពិន័យនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា នាងបានបង្ខំលក់ផ្ទះទាំងពីររបស់ខ្លួននៅទីក្រុងសៀងហៃ ក្នុងតម្លៃខាតដើម តែយ៉ាងណា នាងក៏នៅសល់ភូមិគ្រឹះ​២​ខ្នង​នៅ​​ទីក្រុង Shen Yang ខេត្ត Liaoning៕

Zheng Shuang 

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment