2022/11/29 at 2:21 AM
Banner Top
គ្រាន់តែចូលខែថ្មីភ្លាម ឆ្នាំទាំង៥នេះ មានង៉ូវហេងលុយចាយមិនខ្វះ

ឆ្នាំម្សាញ់ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ លេខ​ដុល្លារ​៣៦៩​នៅ​រង្វង់​ប្រាំ​ថ្ងៃ​ដើមខែ​កញ្ញា លោក​អ្នកមាន​លាភ មានសំណាង​ធំ ធ្វើ​កិច្ចការ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ លុយ​ខាប់​ដូច​ទឹកគ្រឿង ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំខាល ជា​អ្នកមាន​លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្លាំង​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ជុំ​ទិស ។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​រង្វង់​៥​ថ្ងៃ​ដើមខែ​នេះ​ប្រុស​ស្រី​កើត​ឆ្នាំខាល​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ ពេញ​ៗ​កាបូប ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំវក លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​រង្វង់​៥​ថ្ងៃ​ដើមខែ​នេះ ។ ឆ្នាំវក នាម​ជា​ស្តេច​ស្វា ធាតុមាស មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន រាសី​ខ្ពស់ត្រដែត ពណ៌​សំណាង ផ្ទៃមេឃ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​ប្រាក់​កាស​ហូរ​ចូល​ដូច​ទឹក សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា​មាន​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ។

ឆ្នាំមមែ រាល់​ការងារ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​ទទួល​បាន​លាភ​ផល លាភ​លុយ​ហូរ​ចូល​យ៉ាង​ក្រាស់ក្រៃ​កើនឡើង​ជាប់​មិន​ដាច់​ក្នុង​រង្វង់​ប្រាំ​ថ្ងៃ​ដើមខែ​កញ្ញា​នេះ ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​មាន​តែ​រឿង​ល្អ​ៗ និង​មាន​សុភមង្គល​ប្រពៃ​ថ្លៃថ្លា​ណាស់ ។

ឆ្នាំកុរ ជា​អ្នក​នាំ​សំណាង​ដល់​គ្រួសារ​ទាំងមូល នាំ​លាភ​ចូល​ពេញ​ៗ លុយ​ចូល​ឈឹប​ៗ​នៅ​រង្វង់​៥​ថ្ងៃ​ដើមខែ​ថ្មី​នេះ ជា​អ្នក​ចិត្ត​បុណ្យ​សម្បូរ​ទ្រព្យសម្បត្តិ មាន​ឋានៈ​បុណ្យស័ក្តិ​ខ្ពង់ខ្ពស់​រស់​ដោយ​សិរី​មង្គល ។ អ្នក​កើត​ឆ្នាំ​នេះ​មានសំណាង​បី​តាម​ជាប់​ប្រាណ​ជា​និច្ច​គឺ ១-​សំណាង​ក្នុង​រឿង​ការងារ កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ២-​សំណាង​ក្នុង​រឿង​មាសប្រាក់​ហូរ​ចូល​ពេញ​ៗ និង​៣-​សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​តែ​ការ​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ៕

Banner Content

Related Article

0 Comments

Leave a Comment