2022/12/07 at 2:14 PM
Banner Top
ដំណឹងល្អ! សម្ដេចឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាជាមួយបណ្ដារាជធានី-ខេត្ត បើកសាលាវិញ សម្រាប់ទីតាំងគ្មានការឆ្លងជំងឺកូវីដ

នៅក្នុងសេចក្តីណែនាំ ស្តីពី ការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិកសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប ដែលចេញដោយក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី ៣១ សីហា ឆ្នាំ២០២១ នៅក្នុងចំណុចទី១ បានសម្រេចបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ដូចខាងក្រោម ៖

  • គណៈអភិបាលរាជធានី ខេត្ត ត្រូវកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងជំងឺកូវីដ១៩
  • មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវពិភាក្សាជាមួយគណៈអភិបាលរាជធានី ខេត្ត ដើម្បីជ្រើសរើសសាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ
  • វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវ រៀបចំយន្តការរៀននិងបង្រៀន និងត្រូវរៀបចំជាផែនការឱ្យបានច្បាស់លាស់ ដោយមាន ការអនុម័តពីអាជ្ញាធររាជធានី ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប
  • ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីមាតាបិតា បុគ្គលិក សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ដល់ព័ត៌មាន
  • ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០

ចំពោះវិធីសាស្ត្របង្រៀនវិញ ត្រូវបន្តអនុវត្តកម្មវិធីសិក្សាបង្រួញដូចខាងក្រោមនេះ៖

  • រៀបចំផែនការបង្រៀនប្រចាំសប្ដាហ៍ និងប្រចាំខែឡើងវិញ ដោយផ្តោតលើខ្លឹមសារ មេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត សង្ខេបខ្លឹមសារមេរៀនសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ទៀត
  • សង្ខេបខ្លឹមសារមេរៀន ដោយផ្តោតលើបទបញ្ញាត្តិ ដែលធ្វើឲ្យសិស្សងាយយល់ និងអាចយកទៅអនុវត្តបាន
  • លើកទឹកចិត្តសិស្សដែលមានលទ្ធភាពរៀនតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យចេះប្រើប្រាស់ វីដេអូនៃការបង្រៀន និងសន្លឹកកិច្ចការ ដែលផលិតដោយនាយកដ្ឋានជំនាញ នៃក្រសួង និងដែលមានចែកចាយក្នុងបណ្តាញតេឡេក្រាម វេបសាយ ឬកម្មវិធី ទូរសព្ទដៃ
  • លើកទឹកចិត្តនិងជួយសិស្សឱ្យអនុវត្តលំហាត់ ឬធ្វើការហ្វឹកហាត់បន្ថែមនៅផ្ទះ
  • មុខវិជ្ជាផ្សេងទៀតត្រូវព្យួរសិនដោយនឹងត្រូវរៀនបំពេញបន្ថែមនៅដើមឆ្នាំសិក្សាបន្ទាប់

ប្រភព៖​ Sabay

Banner Content

Related Article

0 Comments

Leave a Comment