2022/11/29 at 1:42 AM
Banner Top
ខ្លាំងមិនធម្មតា! អាល់ប៊ុមទោលរបស់ Lisa មានអ្នកកុម្ម៉ង់ទិញមុនជិត ១លានបន្ទះ ក្នុងរយះពេល ៤ថ្ងៃ

កូរ៉េ៖ យោងតាមការបង្ហើបរបស់ក្រុមហ៊ុនយក្ស YG បានប្រាប់ឲ្យដឹងថា ចំនួន​កុម្ម៉ង់ទុកមុន អាល់ប៊ុមចំរៀងទោលរបស់ Lisa មានការកក់ឡើងដល់ទៅ ៧០០ ០០០ បន្ទះឯណោះ ត្រឹម​រយៈពេល ៤ថ្ងៃ នេះបើគិតត្រឹមថ្ងៃទី ២៦ ខែសីហា។

Lisa

ចំនួនដ៏ច្រើនមហាសាលនេះ បានធ្វើឲ្យតារា K-Pop កូនកាត់ថៃរូបនេះ ចាប់យកតំណែងជា ម្ចាស់អាល់ប៊ុមទោល K-Pop ផ្នែកនារីដំបូង​មានអ្នកកុម្ម៉ង់ទិញច្រើនជាងគេក្នុងរយះពេលដ៏ខ្លីបំផុត។

Lisa

យ៉ាងណាមិញ បទចំរៀងទោលដែលមានចំណងជើងថា ​«LALISA» នឹង​ចេញជា CD ធម្មតា ក៏ដូចជា KiT Album និងថាសចម្រៀង Limited Edition ហើយក៏ត្រៀមចេញជាផ្លូវការនៅខែកញ្ញា ខាងមុននេះផងដែរ៕

Lisa
Lisa

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388