2022/11/28 at 11:24 PM
Banner Top
មកលើកនេះលេងឈុតធំតែម្ដង! CL ក្លាយជាតារារួមទ្រនំជាមួយអ្នកចំរៀងល្បីៗលំដាប់ពិភពលោកជាផ្លូវការ

កូរ៉េ៖ តាមការរាយការណ៍ពីសារព័ត៌មានធំៗ នៅលើបណ្ដាញអិនធ័ណេត បានចុះផ្សាយថា កំពូលតារាចម្រៀងបែប K_Pop កញ្ញា CL បាន​ប្រកាស​ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម SATELLITE414 ជា​ផ្លូវការហើយនៅថ្ងៃនេះ។

តាមការចុះផ្សាយក៏បានបញ្ជាក់ទៀតដែលថា នៅក្នុងផលិតកម្មថ្មីដែល CL សម្រេចឈានជើងចូលប្រឡូកក្នុងវិធីសិស្បៈសារជាថ្មីនេះ ក៏មានតារាល្បីៗលំដាប់ពិភពលោកផ្សេងទៀតចូលរួមផងដែរ ដែលមានដូចជា Beyoncé, Adele,Dua Lipa, Halsey, Lana Del Rey, Zedd និងក្រុមរួមវិស័យ K-Pop គឺ MONSTA X ជាដើម។ ដែលនេះជាដំណឹងដ៏ល្អបំផុតសម្រាប់អ្នកចង់ឃើញ CL ត្រឡប់មកវិថីជាតារា K-Pop វិញ ក្រោយនាងសម្រេចដើរចេញពីការងារនេះអស់ជាច្រើនឆ្នាំ។

CL

ហើយបទចំរៀងថ្មីៗរបស់នាង ត្រូវគេលួចទម្លាយប្រាប់ថានឹងចេញពីរបទព្រមៗគ្នា នាកញ្ញាខាងមុខនេះ៕

CL

ប្រភព៖ Soompi  ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment