2022/12/10 at 3:48 PM
Banner Top
អ្នកណាមិនយំ! ស្រ្តីជាម្ដាយម្នាក់យំបោកខ្លួនដូចអក ក្រោយគេមកប្រាប់ថាកូនប្រុសខ្លួនត្រូវគេសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ​

យោងតាមការផ្សាយរបស់ អង្គភាពការពារកុមារ (CPU) នៅវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១។

ម្តាយរបស់ជនរងគ្រោះដែលជាកូនប្រុសអាយុ ១២ ឆ្នាំបានត្រលប់មកផ្ទះជួលវិញ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីទទួលដំណឹងថាកូនប្រុសស្ងាត់ទាក់ទងមិនបាន។ ពេលមកដល់ផ្ទះម្ដាយរបស់ក្មេងប្រុស ត្រូវបានគេរាយការណ៍ថាសពកូនត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់នៅលើកឥដ្ឋក្នុងផ្ទះជួល ដែលនៅជាប់គ្នានោះ។

ទោះជាយ៉ាងណាហេតុការណ៍ករណីស្លាប់ក្មេងប្រុសអាយុ១២ឆ្នាំនេះ កម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេត និងធ្វើការយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកជនបង្ក។ ទន្ទឹមនេះ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម នៃអង្គភាពការពារកុមារ (CPU) ក៏បានបើកការស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។ នេះបើតាមការផ្សាយរបស់ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១នេះ៕

ប្រភព៖ Sabay

Banner Content

Related Article

0 Comments

Leave a Comment