2022/12/01 at 2:07 PM
Banner Top
ចង់លើសជាតិស្ករ! ដួង ម៉ានិច និងបុត្រ ត្រៀមចូលរោងការឆាប់ៗនេះ?

ភ្នំពេញ៖ តារាសម្ដែងស្រី កំពូលឆ្នាស់ឆ្នើម កញ្ញា ដួង ម៉ានិច បានដឹកដៃតារាចម្រៀងវ័យក្មេង មុខមានមន្តស្នេហ៍ ថៃ អតិជាតិបុត្រ ថតរូប​ដាក់មុខរោងជ័យ បង្ករជាការភ្ញាក់ផ្អើលដល់អ្នកគាំទ្រពេញបណ្ដាញសង្គម។

សម្រស់របស់អ្នកទាំងពីរហាក់ផ្លាស់ប្ដូរខ្លាំង ក្រោយគ្រងសម្លៀកបំពាក់ឈុតបែបប្រពៃណីបុរាណខ្មែរ គន់មើលទៅស្រស់ស្អាតខ្លាំងតែម្ដង ដោយអមជាមួយស្នាមញញឹម យ៉ាងផ្អែមល្ហែម ក្នុងឈុតកូនក្រមុំកូនកំលោះ។យ៉ាងណាមិញ បើតាមវីដេអូដែលបានផុសក្នុងបណ្ដាញសង្គម គេឃើញ កំលោះសង្ហារ ថៃ អតិជាតិបុត្រ ញ៉ោះ ម៉ានិច អៀនឡើងមុខក្រហម និយាយមិនចង់ចេញ។

បើរំលឹកអំពីរឿងរ៉ាវអតីតកាល អ្នកទាំងធ្លាប់បានច្រានចោលនូវព័ត៌មានពីទំនាក់ទំនងស្នេហាជាមួយគ្នារួចម្ដងទៅហើយ នៅពេលដែលគេជីកសួរអំពីទំនាក់ទងអ្នកទាំងពីរ កាលពីកំឡុងឆ្នាំ ២០១៩។ តែអ្នកគាំទ្រហាក់មិនអស់ចិត្តព្រោះទង្វើរដែលពួកគេធ្វើដាក់គ្នាហាក់ឆ្លងដែនមិត្តភាពទៅហើយ សម្រាប់តែនៅថ្ងៃម្សិលមិញនេះ បែរជាឃើញអ្នកទាំងពីរថត​រូប​ទុកដាក់​មុខ​រោងជ័យ​ ខណៈ​ពួក​គេបាន​ភ្ជាប់​ពាក្យ​រួចហើយ ៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment