2022/12/07 at 4:22 PM
Banner Top
ស្ងាត់ៗធ្លាយដំណឹងថា ទិនហ្វី លួចស៊ីស្មៅខ្ចី ក្រោយគេលួចថតឃើញលោកដើរលេងជាមួយស្រីក្មេង

ចិន៖ កាលពីពេលថ្មីៗនេះ លោក Stephen Chow ដែលប្រជាជនខ្មែរយើងនិយមហៅថា ទិនហ្វី បានធ្លាយដំណឹងថា លោក កំពុងសាងស្នេហ៍ជាមួយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះថា Ukei Cheung ដែលធ្វើឲ្យមហាជនដាក់ការសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់លោក បន្ទាប់ពីលោកបានបិតបេះដូងម្ដងរួចមកហើយ កាលពីឆ្នាំ ២០១០ ក្រោយបែកបាក់ជាមួយតារាស្រីល្បីឈ្មោះ អ្នកនាង Alice Yu

Stephen Chow & Ukei Cheung

នារីវ័យក្មេងដែល លោក ទិនហ្វី ណាត់ជួបហើយដើរលេងជាមួយគ្នានោះ ជាអតីតបេក្ខភាពបវរកញ្ញា​ហុងកុង​ឆ្នាំ ២០២១ តែនាងមិនជាប់នោះទេ តាមដែលដឹង កញ្ញា មានអាយុប្រមាណជា ១៧ឆ្នាំតែប៉ុណ្ណោះ។ ទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានគេទម្លាយឲ្យដឹងថា ផ្ដើមចេញពីបណ្ដាញសង្គម Stephen រួចបន្តមក WeChat ។ នៅក្នុងទំនាក់ទំនងបែបលួចលាក់ លោកមិនបានឆាតជាសំលេង ឫជាអក្សរនោះឡើយ តែជំនួសមកវិញដោយការ Call រកគ្នាទៅវិញ។

Stephen Chow & Ukei Cheung

យ៉ាងណាមិញ ក្រោយដំណឹងមួយនេះលេចធ្លាយជាសាធារណៈ ធ្វើឲ្យ លោក ទិនហ្វី នៅមិនសុខនោះឡើយ ក៏ចេញមុខបកស្រាយថា”នារី​ម្នាក់នោះ គ្រាន់តែជាអ្នកស្គាល់គ្នា ហើយថ្ងៃចេញក្រៅជុំគ្នានោះ ក៏មាន​មនុស្សច្រើនជា​ក្រុម​ធំទៀតដែរ“៕

Stephen Chow & Ukei Cheung
Stephen Chow & Ukei Cheung

ប្រភព៖ Dramapanda ប្រែសម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388