2022/12/07 at 1:32 PM
Banner Top
អាណិតណាស់! ក្មេងប្រុសម្នាក់សុំឡានគេជិះមកពីខេត្តបន្ទាយមានជ័យតាមរកបងប្រុសនៅភ្នំពេញក្រោយឪពុកចុងធ្វើបាប

(ភ្នំពេញ) ៖ ពិតជារឿងគួរអោយអាណិតខ្លាំងណាស់ ក្មេងប្រុសម្នាក់ដែលមានវ័យជាង១០ឆ្នាំ បានសុំឡានគេធ្វើដំណើរពីក្រុងប៉ោយប៉ែត មកកាន់រាជធានីភ្នំពេញ ដើម្បីដើររកបងប្រុស ដែលធ្វើការនៅមីហិលរាជធានីភ្នំពេញ បន្ទាប់ពីម្ដាយរបស់ប្អូនមានប្ដីចុង ហើយដេញគំរាមអោយប្អូនចេញពីផ្ទះ។

នេះបើយោងតាមហ្វេសបុកឈ្មោះ Lue Eang បង្ហោះនៅរសៀលថ្ងៃទី១៨ ខែសីហា នេះ ដែលមានអ្នកចែករំលែកបន្តជិត៣ម៉ឺនដង។ប្រភពដដែលបានសរសេររៀបរាប់ថា«គ្នាដើររក បងដែរធ្វើការនៅភ្នំពេញប្អូនថា បងគេធ្វើការនៅមីហិលឈ្មោះបងប្រុស រាត្រី ចឹងបើបានយើញសុំជួយមករកគ្នាផង ម្តាយមានប្តីចុង ដេញគំរាម អោយគាត់ចេញពីរផ្ទះ បើមិនចេញនិងសំលាប់ចោល ទើបគ្នារត់មកដល់ទីនេះសុំអោយគេជួយ រត់ពីរ ប៉ោយប៉ែត សុំឡានគេមកភ្នំពេញ ទីតាំងដែរប្អូនមកដល់នៅ ស្ពានអាកាស7មករា»។យ៉ាងណាមិញក្រោយពីការផុសផ្សាយ និងមានការចែករំលែកច្រើនបែបនេះ ម្ចាស់ហ្វេសបុកដដែលបាន ផុសបន្តថា ពេលនេះគាត់ក៏មិនដឹងថាប្អូននៅទីណាដែរ គាត់បានផុសហើយក៏ចាក់ចេញពីទីតាំងនោះអស់ជាង២ម៉ោងទៅហើយ។ ដោយឡែកពេលនេះ គេមិនទាន់ដឹងថា តើប្អូនប្រុសម្នាក់នេះ នឹងបន្តដើររកបងប្រុសរបស់ខ្លួនដល់ទីណាទេ ចំណែកឯអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតឈ្មោះ Pheap Soksambathបានប្រកាសដែរថា« បេីមានបងប្អូនណាបានជួបគាត់ អាចទាក់ទងមកទៅកាន់លេខទូរស័ព្ទ 015/068 303016។ ម្ចាស់លេខខាងលើ រីករាយ ក៏ដូចជាផ្តល់អាហារ ឬកន្លែងស្នាក់នៅឲ្យគាត់រហូតបានជួបជុំបងប្អូន ព្រោះម្ចាស់លេខបានចុះទៅដល់គោលដៅហេីយតែប្អូនមិននៅទីនោះ»។អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបង្ហាញនៅក្ដីអាណិតអាសូជាពន់ពេក ក្រោយពីបានឃើញរូបភាពរបស់ប្អូន និងបានស្នើរសុំអោយអាជ្ញាធរ ជួយស្វែងរកបងប្រុសរបស់ប្អូន និងសូមអោយអ្នកដែលបានស្គាល់បងប្រុស ឬក៏សាមីខ្លួនជាបងប្រុស បានឃើញនិងទទួលប្អូនទៅរស់នៅជាមួយគ្នាវិញ៕

អត្ថបទទាំងស្រុង៖ Town News

Banner Content

Related Article

0 Comments

Leave a Comment