2022/12/10 at 4:24 PM
Banner Top
ដឹងការពិតហើយ! ​ល្អ​ហួស ​ជា​កូន​បង្កើតរបស់ ដេននី ក្វាន់ សោះ ក្រោយនាងទម្លាយការពិតថា…

ភ្នំពេញ៖ មហាជនក៏ដូចជាអ្នកគាំទ្រ ហាក់បង្ហាញអារម្មណ៍ស្រឡាំងគាំងជាខ្លាំងក្រោយ កញ្ញា ដេននី ក្វាន់ តារាសម្ដែងបែបស៊ិចស៊ី បានចេញមុខទម្លាយអាថកំបាំងមួយ ដោយអ្នកនាងបានផុសរូបភាព និងអមជាមួយខ្លឹមសារយ៉ាងដូចច្នេះថា ល្អ​ហួស គឺ​ជា​កូន​បង្កើត​របស់​នាង។

ដេននី ក្វាន់ និងកូនស្រី

ពាក្យសម្ដីរបស់តារាស្រី ចូលចិត្តលេងស្ទាយ៍ខ្លួនស៊ិចស៊ី ដេននី ក្វាន់ ហាក់ធ្វើឲ្យមហាជនមិនជឿទាល់តែសោះ នោះក៏ព្រោះថាមិនធ្លាប់លេចលឺដំណឹងថានាងរៀបការជាមួយបុរសណាម្នាក់ នោះឡើយ ហើយអ្វីដែលគួរឲ្យសង្ស័យទៀតនោះ គឺថា ល្អ​ហួស មាន​វ័យ​១៣​ឆ្នាំ​ទៅ​ហើយ ទើបតែ​បាន​ឮ​ដំណឹង​​ថា ល្អ​ហួស គឺ​ជា​កូន​បង្កើត​របស់​នាងទៅវិញ។

ល្អហួស

យ៉ាងណាមិញ បើតាមបទសុំភាសន៍ជាមួយកាសែតក្នុងស្រុកល្បីឈ្មោះមួយ អ្នកនាង កញ្ញា ដេននី ក្វាន់ បានបញ្ជាក់យ៉ាងច្បាស់ៗថា ល្អ​ហួស ពិត​ជា​កូន​បង្កើត​របស់​ពិតនាង​មែន ដោយហេតុថានាងព្យាយាមលាក់បាំង​រឿង​មាន​កូន និង​ស្វាមី​ដោយសារ​តែ​កាលណោះ​នាង​នៅ​បន្ត​អាជីព​សិល្បៈ​នៅ​ឡើយ៕

ដេននី ក្វាន់ និងល្អហួស
ល្អហួស

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment