2022/12/10 at 3:41 PM
Banner Top
ទុក្ខជាន់ទុក្ខ! Zheng Shuang ត្រូវផលិតករទាសំណងជំងឺចិត្ត ១២​លានដុល្លារ តែ​នាង​ថាគ្មាន​លុយសង

ចិន៖ តារាស្រីវ័យក្មេង កញ្ញា Zheng Shuang ត្រូវបានគេដឹងថាជាតួសម្ដែងស្រីក្នុងរឿង Jade Lovers តែជាសំណាងអាក្រក់រឿងមួយនេះមិនអាចចេញជាផ្លូវការ ហើយក៏មិនអាចធ្វើការចាក់ផ្សាយបានដែរ ទើបធ្វើឲ្យផលិតករមួម៉ៅជាខ្លាំង និងសុំឲ្យនាងចេញថ្លៃសងជំងឺចិត្ត។

Zheng Shuang

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sina កាលពីថ្ងៃទី០៥ ខែសីហា បានរាយការណ៍ថា កញ្ញា Zheng Shuang កំពុងឈឺក្បាលជាខ្លាំង ក្រោយផលិតករ ផលិតរឿង  Jade Lovers បានដាក់ពាក្យបណ្ដឹង ប្ដឹងសុំឲ្យនាងសងជំងឺចិត្តគិតជាទឹកប្រាក់រាប់លានដុលារអាមេរិច ឯណោះ។តាមប្រភពខាងលើក៏បានបញ្ជាក់ទៀតដែលថា ក្រុមហ៊ុនបានស្នើសុំឲ្យនាងសងជាទឹកប្រាក់ប្រមាណជា ១២.៤​លាន​ដុល្លារ តែនាងបានបដិសេធទៅវិញ ព្រោះថានាងគ្មានប្រាក់សម្រាប់សងនោះទេ។ហើយនាងក៏បានបញ្ជាក់ដែលថា នោះមិនមែនជាកំហុសរបស់នាងនោះឡើយ។​ ហេតុអ្វីទើបតម្រូវឲ្យនាងទទួលខុសត្រូវចំពោះរឿងមួយនេះ?

Zheng Shuang

សូមបញ្ជាក់ដែលថា រឿងមួយនេះត្រូវបានគេផលិតឡើងតាំងពីកំឡុងឆ្នាំ ២០១៦ មកម្លេះ តែដោយសារ​ច្បាប់​រឹង​បណ្ដឹង​តារា​កូរ៉េ រឿង​នេះ​ត្រូវ​បាន​ផ្អាក់​ទុក​ដល់​ឆ្នាំ​២០២១។យ៉ាងណាមិញ នៅដើមឆ្នាំ២០២១ ក្រុមអ្នកផលិតបានសម្រេចថានឹងធ្វើការចាក់ផ្សាយវាជាផ្លូវការ តែគួរឲ្យសោកស្ដាយរឿង​អាស្រូវ​បោះបង់​ចោល​កូន​របស់ តារាស្រីខាងលើបានផ្ទុះ​ឡើង ទើបធ្វើឲ្យរឿងនេះមិនអាចចាក់ផ្សាយបានរហូតមកដល់ពេលនេះ។

ហើយនេះជាមូលហេតុដែលក្រុមផលិតករប្ដឹងទាសំណងជំងឺចិត្តពីរូបនាង៕

Zheng Shuang
Zheng Shuang

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment