2022/12/10 at 4:53 PM
Banner Top
បុកពោះទាំងព្រឹក! ស្មានតែតោរួចចេញពីវីឡាកឺៗ តាមពិតគឺ…(មានវីដេអូ)

ភ្នំពេញ៖ រូបភាពសត្វតោដ៏ធំមួយក្បាលដែលគេស្គាល់ថាជារបស់កឺៗ ដើរចេញតាមផ្លូវនៅមណ្ដុំ បឹងកេងកង ត្រូវបានគេថតបានរួចផុសពេញបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ។

តោកឺៗ

វីដេអូប្រមាណជា ៦វិនាទី ដែលត្រូវបានគេផុសក្នុងបណ្ដាញសង្គម Twitter បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះបានលើកឡើងថា សង្ស័យតោមួយនោះរួចចេញពីផ្ទះរបស់កឺៗ នេះមិនមែនជាការពិតនោះទេ តែតាមពិតទៅសត្វតោចិញ្ចឹមមួយក្បាលនោះ ចុះពីលើថយន្តជាមួយម្ចាស់របស់វាដើម្បីទៅទិញសាច់ BBQ តែប៉ុណ្ណោះ ។

តោកឺៗ

យ៉ាងណាមិញតាមការបង្ហោះរូបភាពពីគណនីហ្វេសប៊ុករបស់ហាង Wagyu Steak បានបញ្ជាក់យ៉ាងដូចច្នេះថា សត្វតោនោះ គឺបានដើរជុំវិញបរិវេណភោជនីយដ្ឋានជាមួយម្ចាស់របស់វាប៉ុណ្ណោះ នៅផ្លូវ ៣០៦ ដើម្បីទៅរកទិញសាច់អាំង មិនមែនវារួចចេញពីផ្ទះកឺៗដូចប្រិយមិត្តគិតនោះឡើយ៕

តោកឺៗ
តោកឺៗ
Banner Content

Related Article

0 Comments

Leave a Comment