2022/12/10 at 3:50 PM
Banner Top
ហួសចិត្ត! តារាចិនម្នាក់ ត្រូវបានម្ចាស់ប្រេន​ជាង​២០​បញ្ចប់​កិច្ច​សន្យា​ក្នុងពេល​៤​ម៉ោង ព្រោះរូបថតមួយសន្លឹករបស់គាត់

ចិន៖ លោក Zhang Zhehan ត្រូវបានម្ចាស់ប្រេនល្បីៗដែលខ្លួនបានធ្វើការជាមួយ ជាង២០ប្រេន សម្រេចផ្ដាច់កុងត្រាចោលវិញភ្លាមៗ ក្រោយធ្លាយរូបភាពចាស់ៗរបស់លោក ដែលបាន​ថត​នៅ​អាស្រម​ប្រទេស​ជប៉ុន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

Zhang Zhehan

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Sina ចុះថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ បានរៀបរាប់ថា តារាប្រុសលំដាប់ជួរមុខរបស់ចិន លោក Zhang Zhehan  ធ្លាប់​បាន​ថត​រូប​នៅ​អាស្រម Yasukuni និង Nogi នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏ដូចជាប្រជាជនចិនមានការ​ខឹង​សម្បារ​ជាខ្លាំង។មូលហេតុដែលនាំឲ្យមានការខឹងសម្បារនេះកើតឡើង ព្រោះថាតារាប្រុសម្នាក់នេះបានទៅថតរូប​កន្លែង​សម្រាប់រំលឹក​ដល់​កងទ័ព​ជប៉ុន ដែល​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ធ្លាប់​បាន​វាយ​ប្រទេស​អាស៊ី​ជា​ច្រើន នៅ​ក្នុង​នោះ​មាន​ប្រទេស​កូរ៉េ និង​ប្រទេស​ចិនជាដើម។

Zhang Zhehan

ក្រោយរូបភាពនោះត្រូវបានគេចែកចាយពាសពេញបណ្ដាញសង្គម ប្រជាជនចិនបានទាមទាឲ្យម្ចាស់ប្រេន​​ទាំង​អស់​បញ្ចប់​កុងត្រាជាមួយ តារាប្រុសរូបស្រស់នេះភ្លាម បើមិនដូចច្នេះទេ ពួក​គេ​នឹង​មិន​ទិញ​ទំនិញ​ទាំង​នោះ​ទៀត​ឡើយ។យ៉ាងណាមិញមកទល់ហ្នឹងពេលនេះ ក្រុមហ៊ុនទាំងអស់ខាងលើបានសម្រេចចិត្ត បញ្ចប់កុងត្រាជាមួយលោក Zhang Zhehan ត្រឹមរយៈពេលប្រមាណជា ២៤ម៉ោងតែប៉ុណ្ណោៈ៕

Zhang Zhehan

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ដំណឹងល្អ! សម្ដេចឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាជាមួយបណ្ដារាជធានី-ខេត្ត បើកសាលាវិញ សម្រាប់ទីតាំងគ្មានការឆ្លងជំងឺកូវីដ
ប្លែកទៀតហើយ! រោងការប្រែទៅជាសោះកក្រោះ ខណ:កូនក្រមុំឈឺពោះ ឆ្លងទន្លេកណ្តាលទី រីឯកូនកំលោះបានត្រឹមឈរចាំទទួលភ្ញៀវ
អានហើយរំជួលចិត្ត! ខ្ញុង នឹងផ្ញើលុយសងបងប្អូនវិញគ្រប់ចំនួន ហើយរៀបរាប់ទាំងអួលដើមកទៀតថា…
ស្ងាត់ៗតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរ វីរ: និច្ច ដឹកដៃគូស្នេហ៍ចូលរោងការ នៅថ្ងៃនេះហើយ
ដំបូងក្ដៅខ្លួនស្មានតែឈឺធម្មតា លុះស្កេនមើលឃើញមហារីកដុំសាច់ក្នុងពោះ ព្យាបាលបាត់ស្មានតែលែងអី ស្រាប់តែចេញដុំសាច់ឆ្អឹងខ្នងមួយទៀត ចុងក្រោយមិនអាចសង្គ្រោះជីវិតបាន
telegram : 066 74 3388