2022/12/07 at 2:46 PM
Banner Top
រំជួលចិត្ត! ពីក្មេង “កាយរកអាហារតាមធុងសំរាមដើម្បីរស់” ពេលនេះជីវិតផ្លាស់ប្តូរទាំងស្រុង ព្រោះបុរសចិត្តធម៌ម្នាក់នេះ

សង្គម៖ ញ័រ គឺជាឈ្មោះក្មេងប្រុសកំសត់ម្នាក់ ដែលដើរកាយរកអាហារតាមធុងសំរាមដើម្បីបន្តជីវិតរស់។ ក្មេងប្រុសរូបនេះ ត្រូវរស់នៅក្រោមស្ពាន ព្រោះតែគ្មានផ្ទះសម្បែង ហើយមានពេលខ្លះត្រូវដេកអត់បាយ។

អ្វីដែលគួរឱ្យខ្លោចផ្សារនោះ គឺក្មេងប្រុសខាងលើត្រូវរស់នៅកណ្តោចកណ្តែងតែម្នាក់ឯង គ្មានបងប្អូន គ្មានឱពុកម្តាយនៅក្បែរផ្តល់ភាពកក់ក្តៅ ដូចកុមារផ្សេងទៀត ដែលមានវ័យដូចគ្នា។អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង ក្រោយពេលលោក ផន ផល្លា បានយកប្អូនប្រុសឈ្មោះ​ញ័រ មករស់នៅក្នុងមណ្ឌលរបស់លោក ផ្តល់ការថែទាំ មានបាយហូប មានកន្លែងស្នាក់នៅ ហើយទទួលបានការសិក្សាដែលជាអ្វីមិនអាចខ្វះបាន ក្នុងការជួយឱ្យប្អូនប្រុសកំសត់រូបនេះ មានចំណេះដឹងជ្រៅជ្រះ ទទួលបានអនាគតល្អ។ ញ័រ ត្រូវបានប្តូរឈ្មោះទៅជា «ផល្លា បញ្ញាស័ក្ត» ក្រោយពេលលោក ផល្លា យករូបគេមកចិញ្ចឹម។

បញ្ញាស័ក្ត លែងរស់នៅក្រោមស្ពានទៀតហើយ។ លែងដេកអត់បាយទៀតហើយ លែងដើរកាយធុងសំរាមដើម្បីស្វែងរកអាហារទៀតហើយ។ គេក៏លែងកណ្តោចកណ្តែងដោយរស់នៅតែម្នាក់ឯងទៀតដែរ។ ពេលនេះគេអាចមានកន្លែងស្នាក់នៅសមរម្យ មានអាហារហូបគ្រប់គ្រាន់ គេមានឱកាសចូលរៀនដូចក្មេងដទៃ ព្រមទាំងទទួលបានការថែរទាំយ៉ាងយកចិត្តទុកដាក់ពីមណ្ឌលរបស់លោកផល្លា ព្រមទាំងទទួលបានបងប្អូន និងមិត្តភ័ក្តិជាច្រើនដែលរស់នៅក្នុងមណ្ឌលជាមួយគ្នា៕

អត្ថបទទាំងស្រុងដោយ៖ Sabay

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ប្តីមកពីឆ្ងាយ មិនឲ្យចូលផ្ទះខ្លាចមានកូវីដ ក៏រាយការណ៍ទៅអាជ្ញាធរសិន ចុងក្រោយរកឃើញប្ដី មានផ្ទុកកូវីដមែន
មានឆ្ងល់អត់! ថារឿងភាគរបស់ថៃមួយរឿងៗគេថតរយះពេលប៉ុន្មានខែទៅ?
ពិតអត់? តារាស្រី ៦ដួង ត្រូវអ្នកគាំទ្រសរសើរថាមានចរិតរំទំ ព្រមទាំងមានសំលេងស្រទន់ប្លែកពីគេ
ក្រឡាប់ចាក់អស់ហើយ! តារាស្រីប្រុស៤ដួង ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់គប់ៗមាត់ថា ត្រឹមជាអ្នកផ្សាយពាណិជ្ជកម្ម ក្រោយពួគគេថតបង្ហាញផ្ទះថ្មី
កោតលើកដៃធ្វើទៅរួច! ស្រាចូលខ្លួន ​ប្អូនប្រុសចិត្តឆៅ​កាប់​បងប្រុសបង្កើតមិនញញើតដៃ ព្រោះទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី
telegram : 066 74 3388