2022/11/29 at 2:32 AM
Banner Top
ការពិត ១០យ៉ាង ពីតារាស្រីវ័យក្មេង Zhao Lusi

ចិន៖ បើអ្នកជាហ្វេនរឿងភាគរបស់ប្រទេសចិន លោកអ្នកពិតជាស្គាល់ កញ្ញា Zhao Lusi ជាក់ជាពុំខាននោះឡើយ។ តារាស្រីវ័យ ២០ឆ្នាំស្ដើងរូបនេះ បច្ចុប្បន្នកំពុងឆក់យកចំណាប់អារម្មណ៍ពីអ្នកទស្សនាឲ្យបាក់ចិត្តស្រលាញ់ភ្លុកទឹកភ្លុកដី មិនថាតែអ្នកគាំទ្រក្នុងស្រុកនោះទេ ក្រៅស្រុកក៏មិនណយប៉ុន្មាននោះដែរ។

Zhao Lu

ហើយខាងក្រោមនេះ ជារឿងពិត ១០យ៉ាង ពីតារាស្រីវ័យក្មេង សាច់សខ្ចី Zhao Lusi។ ចង់ដឹងថាមានអ្វីខ្លះនោះ តោះទៅតាមដានទាំងអស់គ្នា៖

១. Zhao Lusi កើតថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅខេត្ត Sichuan ប្រទេស​ចិន។

Zhao Lu

២. នាង​ជា​និស្សិត​សិក្សា​ផ្នែក Fashion Design នៅ​សាកលវិទ្យាល័យ Mingdao University។

៣. បើកុំ​តែក្លាយជា​តារាសម្ដែង កុំអី Lusi ចាប់យក​អាជីពជា​ អ្នកDesign បាត់ទៅហើយ។

Zhao Lu

៤.កញ្ញាក៏ជា​អ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុមចម្រៀង TFBoys ដែរ។​

៥.បើធៀបទៅនឹងតារាស្រីផ្សេងទៀត Zhao Lusi ជាតារាស្រីលំដាប់កំពូលដែលមានអ្នកគាំទ្រច្រើនមហាសាលនៅលើបណ្ដាញសង្គម TikTok របស់ចិន។

Zhao Lu

៦.បើនិយាយអំពី អត្តចរិតវិញ Zhao Lusi ជាមនុស្សរួសរាយរាក់ទាក់ខ្លាំងណាស់ អ្វីដែលសំខាន់ទៀតនោះ នាងចូលចិត្តធ្វើឲ្យគេសើចសប្បាយ។

៧.នាងចូលចិត្តធ្វើដំណើរកម្សាន្តទៅក្រៅ លេងហ្គេម ទិញឥវ៉ាន់ ច្រៀងលេង និងរៀបចំផ្កា។

Zhao Lu

៨.Zhao Lusi ចូលចិត្តញ៉ាំម្ហូបហឹរ Tempura និង Hot Pot។

៩.ថ្វីត្បិតនៅក្រៅលេងច្រើន ប៉ុន្តែនាង​ក៏ទន់ភ្លនមិនណយដែរ។​

Zhao Lu

១០.បុរសក្នុងក្ដីស្រមៃរបស់នាងគឺ៖ អ្នកចេះនិយាយ​លេងសើច ពូកែ​ថ្នាក់ថ្នម ផ្អែមល្ហែម និង សង្ហារគួរឲ្យស្រលាញ់៕

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment