2022/12/07 at 4:31 PM
Banner Top
ក្ដៅៗ! នេត រក្សា ប្រាប់​ពី​មូលហេតុ​ដែល​តំណែង​របស់​នាង​ត្រូវ​គេ​ដកហូតឲ្យទៅអ្នកផ្សេងជំនួសវិញ

ភ្នំពេញ៖ មហាជនអ្នកនិយមតាមដានទស្សនាកម្មវិធីដើរម៉ូត ហាក់ស្រឡាំងគាំងជាខ្លាំងក្រោយធ្លាយដំណឹងមកថា ម្ចាស់ជ័យលេភីត្រូវបានគេដកហូតតំណែងវិញ។ហើយរឿងមួយនេះវាស្រដៀងគ្នាទៅនឹងកម្មវិធីប្រកួត Miss Grand Cambodia 2020 កាលពីដើមឆ្នាំ ២០២១ ដែរ។

នេត រក្សា

ភាពមិនចុះសម្រុងគ្នារវាងអ្នករៀបចំកម្មវីធី លោក ម៉ែន និមលរ័ត្ន ជាមួយនឹងជាមួយ​បវរ​កញ្ញា​រង​ទី៣​ កញ្ញា នេត រក្សា បានធ្វើឲ្យតំណែងរបស់នាងត្រូវបានអ្នក​រៀបចំ​កម្មវិធី​ប្រកួត Miss Universe Cambodia ខាងលើ ដកហូតឲ្យទៅអ្នកផ្សេងភ្លាមៗផងដែរ។គួររំលឹកផងដែលថា លោក នេត រក្សា ផ្ទាល់ បានប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកកាលរបស់ខ្លួន កាលពីថ្ងៃទី ១១ ខែសីហា នេះថា បាន​ប្រកាស​ផ្ទេរ​ដំណែង​របស់​កញ្ញា នេត រក្សា ឲ្យ​ទៅ​បវរកញ្ញា​រង​ទី៤ សួន រក្សា វិញ។

នេត រក្សា

ក្រោយធ្លាយដំណឹងដ៏រសើបនេះរួចមក កញ្ញា នេត រក្សា បានចេញមុខឡាយបកស្រាយនៅលើគណនី IG ថា ហេតុផល​សំខាន់​តែ​មួយ​គត់​ដែល​តំណែង​ត្រូវ​របូត​ចេញ​ពី​នាង គឺ​អ្នក​រៀបចំ​កម្មវិធី​ចង់​ឲ្យ​នាង​ចុះ​កុងត្រា​ការងារ​ជាមួយ​គេ ប៉ុន្ដែ​នាង​មិន​ព្រម​ចុះ​កុង​ត្រា​តាមអ្វី​ដែល​គេ​ចង់​បាន។

យ៉ាងណាមិញ មិនទាន់មានការបកស្រាយលម្អិតជុំវិញរឿងនេះនៅឡើយទេ ដូចនេះមានតែរង់ចាំតាមដានទាំងអស់គ្នា ថាតើរឿងនេះនឹងទៅជាយ៉ាងណាបន្តទៀត៕

នេត រក្សា

អត្ថបទ៖ រចនា

Banner Content

Related Article

0 Comments

Leave a Comment