2022/11/29 at 12:36 AM
Banner Top
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនស្រី ម៉េង កែវពេជ្ជតា កាត់ទៅរកម្ដាយទាំងសម្រស់ និងការលេងឧបករណ៍តន្ត្រី បានស្ទើរគ្រប់មុខ

ភ្នំពេញ៖ អ្នកនាង ម៉េង កែវពេជ្ជតា គឺជាសិល្បៈករដែលមានកេរ្ត៍ិឈ្មោះបោះសំលេងជាច្រើនឆ្នាំមកហើយ។ បទចំរៀងរាប់ពាន់បទ ដែលមានចេញផ្សាយលើបណ្ដាញសង្គម សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនមហាសាលពីសំណាក់មិត្តអ្នកស្ដាប់គ្រប់ស្រទាប់ នោះក៏ព្រោះថាអ្នកនាងមានទឹកដមសំលេងពិរោះប្លែកពីគេ ហើយបទចំរៀងទាំងអស់សុទ្ធសឹងតែបង្គប់អត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។

ក្រៅពីអាចច្រៀង អ្នកនាង ក៏អាចលេងឧបករណ៍តន្ត្រីបុរាណបានយ៉ាងប៉ិនប្រសប់ទៀតផង។បើងាកមលមើលជីវិតឯកជនរបស់តារាស្រីសំដីស្រទន់នេះវិញ ម៉េង កែវពេជ្ជតា មានកូនស្រីប្រុសចំនួនពីរនាក់នៅក្នុងបន្ទុក។ហើយកូនស្រីពៅរបស់អ្នកនាង ត្រូវបានមហាជនឲ្យងារថាជា ម៉េង កែវពេជ្ជតា ទីពី នោះក៏ព្រោះថាកូនស្រីពៅអ្នកនាងក្រៅពីមានសម្រស់ស្រស់ស្អាតហើយ ថែមទាំងអាចលេងលេងឧបករណ៍តន្ត្រីបានយ៉ាងច្រើនគួរឲ្យសរសើរ។

ចង់ដឹងថាប្អូនស្រីមានសម្ថភាពយ៉ាងប៉ិនប្រសប់យ៉ាងណានោះ តាមដានទស្សនាវីដេអូនៅខាងក្រោម៖

  អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
  អ្នកនាង ម៉េង កែវពេជ្ជតា និងកូនៗ
កូនស្រី

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment