2022/12/10 at 3:43 PM
Banner Top
ចង់លើសជាតិស្ករ! ពាក្យប៉ុន្មានឃ្លារបស់ សឿ សុធារ៉ា ពោលដាក់ស្វាម៉ី អានហើយរំភើបជំនួស

ភ្នំពេញ៖ អ្នកនាង សឿ សុធារ៉ា ជាសិល្បៈករដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីប្រមាណជា ១០ ២០ឆ្នាំមុន។ គ្រប់ខ្សែភាពយន្តដែលអ្នកនាងបានសម្ដែង សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា រហូតដល់ខ្សែភាពយន្តខ្លះល្បីដល់ក្រៅប្រទេសទៀតផង។

ក្រោយរៀបការសាងគ្រួសារជាមួយស្វាម៉ី អ្នកនាងហាក់បោះបង់ការងារក្នុងវិថីសិល្បៈចោលទាំងអស់ ដោយងាកមកមើលថែទាំកូន និងប្ដីវិញ។យ៉ាងណាមិញក្រោយបាត់ដំណឹងសូន្យឈឹង ពីអាជីពជាតារាសម្ដែង អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រនឹករលឹកជាខ្លាំង ហើយក៏មានការព្រួយបារម្ភខ្លាំងណាស់ដែរ ព្រោះជារឿយៗគេតែងតែឃើញអ្នកនាង បង្ហោះរូបភាពបែបខូចចិត្ត និងខ្លឹមសារសេដៗ រហូតដល់មហាជនគិតថា អ្នកនាង សុធារ៉ា ទំនងជាបែកបាក់ជាមួយស្វាម៉ីជាពុំខាន។

អ្នកនាង សឿ សុធារ៉ា 

តែមិនដូចអ្វីដែលលោកគិតនោះទេ កាលពីពេលថ្មីនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារយ៉ាងផ្អែមល្ហែមមួយដោយអមជាមួយរូបថត ថតជុំគ្រួសារយ៉ាងមានសុភមង្គល ដោយអ្នកនាងបានសរសេររៀបរាប់ថា” លោកប្តីប្រាប់ថាប្រពន្ធបងជានារីចូលចិត្តពាក្យផ្អែម ជឿពាក្យអង្វរ អូនឈប់ត្រឹមនេះចុះ បងបង្រៀនអូន បងអោបក្រសោបអូន ខ្ញុំត្រូវការអ្នក ប្ដីសម្លាញ់របស់អូន”៕

អ្នកនាង សឿ សុធារ៉ា 
អ្នកនាង សឿ សុធារ៉ា 
អ្នកនាង សឿ សុធារ៉ា 
អ្នកនាង សឿ សុធារ៉ា 
អ្នកនាង សឿ សុធារ៉ា ជាមួយស្វាមី និងកូន
រូបភាព និងសារអ្នកនាង សឿ សុធារ៉ា ទើបនឹងបង្ហោះ

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment