2022/12/07 at 1:26 PM
Banner Top
តារាចម្រៀងលោក គូម៉ា ជួបទុក្ខធំព្រោះម្ដាយមីង ទទួលមរណភាព

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ចេញពីគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្មថោន លោក គូម៉ា បានសម្ដែងការសោកស្ដាយជាខ្លាំង ព្រោះម្ដាយមីងរបស់លោកទទួលមរណភាព។ នេះបើតាមការបង្ហោះពីហ្វេសប៊ុកខាងលើផ្ទាល់ កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ។

គូម៉ា

តាមសំណេរដែលបានផុសនោះបានសរសេររៀបរាប់យ៉ាងដូចច្នេះថា “ម្តាយមីងខ្ញុំបង្កើតស្លាប់ហើយ សូមវិញ្ញាណក្ខន្ធមីងបានទៅកាន់សុគតិភព”

យ៉ាងមិញ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយថាម្ដាយមីង របស់លោក គូម៉ា ទទួលមរណភាពដោយសាររឿងអ្វីនៅឡើយទេ៕

គូម៉ា
គូម៉ា
គូម៉ា

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment