2022/12/07 at 1:14 PM
Banner Top
ស្ងាត់ៗអតីតតារាកំប្លែង នាងឃ្មឹប បង្ហាញមុខគូស្នេហ៍ថ្មីផ្អើលអស់មហាជន

ភ្នំពេញ៖ អ្នកនាង  រ៉េន សុធារី ដែលមហាជនតែងតែនិយមហៅឈ្មោះនាងថា នាងឃ្មឹប

អ្នកនាងជាអតីតតារាកំប្លែកប្រចាំក្រុមលោកពូកុយ និងលោកពូក្រឹម ព្រមទាំងជាអតីតភរិយារបស់លោក ហុងដា ផងដែរ។ក្រោយបាត់ដំណឹងសូន្យឈឹងពីវិស័យសិល្បៈ តារាកំប្លែងរូបនេះត្រូវបានគេទម្លាយឲ្យដឹងថា បានសម្ងំទៅរស់នៅឯស្រុកកំណើតដោយធ្វើការងារឲ្យគេ ជាថ្នូរនឹងប្រាក់កម្រៃបន្តិចបន្តួច ដើម្បីចញ្ចឹមជីវិត។

ហើយបើនិយាយអំពីជីវភាពរបស់អ្នកនាងវិញ ហាក់ជួបការលំបាកជាខ្លាំង ចំណែកសម្រស់របស់ នាងឃ្មឹប វិញស្ទើរតែផ្លាស់ប្ដូរ ៣៦០ដឺក្រេឯណោះ ពោលគឺប្រែប្រួលយ៉ាងខ្លាំងតែម្ដង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងឃ្មឹប ស្រាប់តែធ្វើឲ្យមហាជនស្រឡាំងកាំងជាខ្លាំង ក្រោយធ្លាយរូបភាព នាងស្និតស្នាតខ្លាំងជាមួយនឹងបុរសម្នាក់ រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមគិតថា បុរសម្នាក់នោះអាចជាអ្នកស្អំបេះដូងថ្មីរបស់នាង តែដំណឹងនេះមិនទាន់មានការបកស្រាយជាក់លាក់នៅឡើយនោះទេ៕

នាងឃ្មឹប
នាងឃ្មឹប
នាងឃ្មឹប
នាងឃ្មឹប
នាងឃ្មឹប និងគូស្នេហ៍
នាងឃ្មឹប និងគូស្នេហ៍

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment