2022/12/07 at 1:09 PM
Banner Top
ក្រោយស្ងាត់បាត់ឈឹងពីការងារសិល្បៈ ម្ចាស់បទ «ពេលវេលាមិនសាកសម» ណាំ ប៊ុណ្ណារ័ត្ន ងាកមកប្រកបអាជីពមួយនេះវិញ

ភ្នំពេញ៖ លោក ណាំ ប៊ុណ្ណារ័ត្ន ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀង ព្រមទាំងជាអ្នកសម្រួលបទភ្លេងដែលមានទឹកដៃខ្ពស់។

ក្រោយបាត់ដំណឹងសូន្យឈឹងពីអាជីពសិល្បៈ អតីតតារាចម្រៀងប្រចាំផលិតកម្មទីក្រុងភាពយន្តរូបនេះបែរងាកមកចាប់មុខបែបនេះទៅវិញ ក្រោយនឿយណាយ និងអាជីពជាតារារះលើមេឃ។

  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះផងដែរ សំណេរដ៏វែងអន្លាយមួយបានផុសចេញពីគណនីហ្វេសប៊ុកមួយដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន ទទឹមនឹងនោះដែរ លោកបានសរសេររៀបរាប់យ៉ាងដូចច្នេះថា ” ជាច្រើនឆ្នាំដែល ខ្ញុំមិនសូវបង្ហាញពីការងារនេះ ដោយហេតុឃើញបងប្អូន តារាជាច្រើនប្រឡូក ចឹងខ្ញុំក៏មិនហ៊ាន តែវេលានេះសូមបងប្អូន ចាំឈ្មោះថ្មីខ្ញុំផង មានតែមួយទេ Face bookខ្ញុំ ទីតាំងលក់បស់គ្រួសារខ្ញុំ មានតែម្តុំព្រែកព្នៅ ទេ ទាំងផ្ទះ ទាំងដីឡូត៌ មានគម្រោងល្អៗ ខ្ញុំនឹងបង្ហាញ ក្នុង My profile សង្ឃឹមបងប្អូន គាំទ្រ ការរកសុីប្រកបដោយ ភាពស្មោះត្រង់ នឹង ទទួលខុសត្រូវ តែបើមិនគាំទ្រ ក៏សុំ Chat មកលេងខ្ញុំផង ស្រលាញ់ នឹករលឹក ឣ្នកទាំងឣស់គ្នា”។

  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

សរបញ្ជាក់ឲ្យដឹងថា ក្រោយស្ងាត់បាត់ដំណឹងពីការងារផ្នែកនិពន្ធបទភ្លេង និងច្រៀង តារាចម្រៀងចាស់វស្សាលោក ណាំ ប៊ុណ្ណារ័ត្ន មកចាប់មុខរបរជាការរកស៊ីលក់ផ្ទះ ដីឡូត៍ ហើយរូបលោក បានបញ្ជាក់ថា ខ្លួនបានចាប់យកច្រើនឆ្នាំហើយ៕

  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
  តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

មិនជឿកុំប្រមាថ!  ​​ជំនឿ​ផ្លូវ​ងងឹត​ទាំង ៧ នៅ​ជប៉ុន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ព្រឺ​ក្បាល​ខ្ញាក​ៗ
ក្រោយទាក់ទងគ្នាជាង០៩ឆ្នាំ ពេលនេះចំណងស្នេហារវាង  Bella  និង Weir បានដល់ទីបញ្ចប់ហើយ
សាហាវណាស់! ក្មេងស្រីជាកូនឈ្នួលនៅតាមផ្ទះពីរនាក់ ត្រូវលោកមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ធ្វើទារុណកម្មទៅលើរាងកាយដោយគ្មានអាសូរ រហូតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
តើទំនាក់ទំនងរបស់ សាពូន មីដាដា និងភរិយា ទៅជាយ៉ាងណាហើយ ក្រោយមួយរយះនេះប្រពន្ធរបស់លោកត្រូវស្អុយឈ្មោះពេញហ្វេសប៊ុក?
ស្ងាត់ៗ ម្ចាស់ផលិតកម្ម Sastra Film បង្ហើបប្រាប់មហាជនថាខ្លួនឆ្លងជំងឺកូវីដ ១៩
telegram : 066 74 3388