2022/12/08 at 10:00 PM
Banner Top
កែវ សុបញ្ញា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយធ្លាយដំណឹងភ្ជាប់ពាក្យនឹងបុរសសង្ហារម្នាក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១០ ខែកក្ដដា រូបភាពភ្ជាប់ពាក្យជាច្រើនស្លឹកត្រូវបានគេបង្ហោះឡើងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ « Keo Sopanha – កែវ សុបញ្ញា » ដែលគ្រប់គ្នាបានស្គាល់ថាជាតារាចម្រៀងវ័យក្មេង សំឡេងស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស។

យ៉ាងណាមិញ បញ្ញា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្រោយរូបភាពនោះបង្ហោះចេញមិនបានប៉ុន្មានាទីផង។ ពិធីភ្ជាប់ពាក្យនេះមើលទៅធ្វើបែបតូច ដោយគ្រាន់តែមានលោកមេបាទាំងសងខាងដឹងលឺ នឹងមិត្តរួមអាជីពតិចតួចប៉ុណ្ណោះ ព្រោះថាចំពេលកូវីដតែមើលទៅពីធីមួយនេះសប្បាយរីករាយមិនធម្មតា ជាមួយនឹងស្នាមញញឹមកូនស្រីប្រុសទាំងពីរ ព្រមទាំងស្នាមញញឹមអ្នកម្ដាយលោកឪពុកទាំងសងខាងផងដែរ។បើក្រឡែកមកមើលខមិនវិញ មានអ្នកសិល្បៈជាច្រើន ក៏ដូចជាអ្នករួមទ្រនំជាមួយកញ្ញា ហ្វេនៗរបស់ បញ្ញា បានចូលទៅខមិនអបអរសារទរ ជាមួយខ្លឹមសារយ៉ាងវែងអន្លាយ៕

ចង់ដឹងថាពិធីមួយនេះយ៉ាងណាខ្លះនោះ តោះ តាមដានទាំងអស់គ្នា៖

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment